ជម្រុញការងារសិក្សានិងធ្វើតាមគំរូសីលធម៌លោកប្រធានហូជីមិញ

ជម្រុញការងារសិក្សានិងធ្វើតាមគំរូសីលធម៌លោកប្រធានហូជីមិញ - ảnh 1
អចិន្ត្រៃយ៍លេលេខាធិការដ្ឋាន Le Hong Anh ថ្លែងមតិក្នុងសន្និសីទ
(រូបថតៈ dangcongsan.vn)


(VOVworld)-នាព្រឹកថ្ងៃទី២៥ធ្នូ នៅទីក្រុងហាណូយ លេខាធិការដ្ឋានមជ្ឈឹមបក្ស
បានរៀបចំសន្និសីទ online ស្តីពីការអនុវត្តសារាចរណ៍លេខ០៣របស់ការិយាល័យ
នយោបាយ អំពីការ “បន្តជម្រុញការរៀនសូត្រនិងធ្វើតាមគំរូសីលធម៌លោក ប្រ
ធានហូជីមិញ”។ ថ្លែងមតិនៅសន្និសីទ អចិន្ត្រៃយ៍លេលេខាធិការដ្ឋាន Le Hong Anh បានលើកសរសើរលទ្ធផលដែលរដ្ឋអំណាច ស្ថាប័ននានា សមូហភាព និងបុគ្គល ដែលមានស្នាដៃក្នុងការរៀនសូត្រនិងធ្វើតាមគំរូសីលធម៌លោកប្រធាន ហូជីមិញ
នាពេលកន្លងទៅ។ លោក Le Hong Anh បានសង្កត់ធ្ងន់ថា៖

        “រៀនសូត្រនិងធ្វើតាមគំរូសីលធម៌លោកប្រធានហូជីមិញកំពុងឈានចូល មនសិការនិងជីវភាពរស់នៅរបស់ប្រជាជន។ បញ្ហាសេសសល់នៅមូលដ្ឋាន ក៏ បានថ្នាក់ដឹកនាំប្រមូលផ្តុំដោះស្រាយ រួមចំណែកចូលក្នុងការពង្រឹងជំនឿជឿជាក់
របស់បក្ខជន​និងប្រជាជនទៅលើបក្ស រដ្ឋផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ