ជម្លោះហាម៉ាស-អ៊ីស្រាអែល៖ យុទ្ធនាការវាយប្រហារលើ​គោក​របស់អ៊ីស្រាអែល​នៅ​តំបន់ហ្គាហ្សាអាចនឹង​អូសបន្លាយ​រយៈពេលមួយខែទៀត

(VOVWORLD) - អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីស្រាអែល លោក Eylon Levy កាលពីថ្ងៃទី ៦ ខែធ្នូ បានបញ្ជាក់ថា យ៉ាងហោចណាស់មានមេបញ្ជាការកងកម្លាំងហាម៉ាសនៅតំបន់ហ្គាហ្សាជាងពាក់កណ្តាលត្រូវបានកំទេចចោល ចាប់តាំងពីយុទ្ធនាការវាយលុកដែលមានឈ្មោះថា "ដាវដែក" របស់អ៊ីស្រាអែលត្រូវបានចាប់ផ្តើម នៅថ្ងៃទី ៧ ខែតុលា។ 

ប្រកាសនៅក្នុងសន្និសីទសារព័ត៌មានអន្តរជាតិនៅទីក្រុង Tel Aviv លោក Levy បានឲ្យដឹងថា យុទ្ធនាការវាយប្រហារតាមផ្លូវគោកលើតំបន់ហ្គាហ្សាកំពុងសម្រេចបាននូវវឌ្ឍនភាពដ៏អស្ចារ្យ ដោយកាត់បន្ថយសមត្ថភាពយោធារបស់ក្រុមហាម៉ាស់។

ជម្លោះហាម៉ាស-អ៊ីស្រាអែល៖ យុទ្ធនាការវាយប្រហារលើ​គោក​របស់អ៊ីស្រាអែល​នៅ​តំបន់ហ្គាហ្សាអាចនឹង​អូសបន្លាយ​រយៈពេលមួយខែទៀត - ảnh 1គំនរបែកបាក់បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែលលើទីក្រុង Rafah ភាគខាងត្បូងតំបន់ហ្គាហ្សា កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣។ រូបថត៖ THX/TTXVN

ទន្ទឹមនឹងនេះ  យោធាអ៊ីស្រាអែលជឿជាក់ថា ការវាយលុកតាមជើងគោករបស់ខ្លួនប្រឆាំងនឹងតំបន់ហ្គាហ្សា ត្រូវការរយៈពេលយ៉ាងហោចណាស់មួយខែទៀត ដើម្បីដាក់សម្ពាធលើក្រុមហាម៉ាស់ ឱ្យវិលត្រឡប់ទៅតុចរចាលើការផ្លាស់ប្តូរចំណាប់ខ្មាំងនិងអ្នកទោស។ ការអត្ថាធិប្បាយនេះត្រូវបានធ្វើឡើងក្នុងបរិបទដែលកងទ័ពអ៊ីស្រាអែលកំពុងបង្កើនប្រតិបត្តិការវាយលុកតាមជើងគោកនៅតំបន់ភាគខាងត្បូងនៃហ្គាហ្សា ហើយមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាជាច្រើនជាមួយក្រុមហាម៉ាស ជាពិសេសនៅតំបន់ទីក្រុង Khan Yunis ។

កាលពីថ្ងៃទី៦ ខែធ្នូ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោក Volker Turk បានឲ្យដឹងថា មនុស្សប្រហែល ១,៩ លាននាក់ ក្នុងចំណោមប្រជាជនជាង ២,២ លាននាក់នៅតំបន់ហ្គាហ្សា ត្រូវជម្លៀសចេញ។ លើសពីនេះ លោក Turk ក៏បានឲ្យដឹងថា ស្ថានភាពមនុស្សធម៌នៅតំបន់ West Bank ដែលត្រូវបានកាន់កាប់ កំពុងបង្កការព្រួយបារម្ភជាពិសេស ដោយអំពាវនាវឱ្យមន្ត្រីអ៊ីស្រាអែលចាត់វិធានការជាបន្ទាន់ដើម្បីបញ្ចប់អំពើហិង្សា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ