ជ័យជំនះ Dien Bien Phu មានលក្ខណៈសម័យ

(VOVWORLD) - នាថ្ងៃទី៧ ឧសភា ប្រទេសវៀតណាម រំលឹកខួបលើក ទី៦៦ទិវាជ័យ ជំនះជាប្រវត្តិសាស្ត្រ Dien Bien Phu (ថ្ងៃទី៧ ឧសភា ឆ្នាំ១៩៥៤-ថ្ងៃទី៧ ឧសភា ឆ្នាំ២០២០)។
ជ័យជំនះ Dien Bien Phu មានលក្ខណៈសម័យ - ảnh 1នារសៀលថ្ងៃទី៧ ឧសភា ឆ្នាំ១៩៥៤ ទង់ "ប្ដេជ្ញាប្រយុទ្ធ-ប្ដេជ្ញាឈ្នះ" របស់កងទ័ពប្រជាជនវៀតណាមបក់រវីកៗនៅលើដំបូលលេណដ្ឋាន De Castries។ យុទ្ធនាការជាប្រវត្តិសាស្ត្រ Dien Bien Phu បញ្ចប់ប្រកបដោយជោគជ័យ។ (រូបថត៖ ឯកសាររបស់ TTXVN)

ជ័យជំនះ Dien Bien Phu របស់កងទ័ពនិងប្រជាជនវៀតណាមមុននេះ ៦៦ឆ្នាំបានបង្ខំឲ្យអាណានិគមបារាំងត្រូវចុះហត្ថលេខាលើកិច្ចព្រមព្រៀង ទីក្រុងហ្សឺណែវ (ខែកក្កដាឆ្នាំ១៩៥៤) ដែលទទួលស្គាល់ឯករាជ្យ អធិប តេយ្យភាព ឯកភាពនិងបូរណភាពដែនដីរបស់ប្រទេសទាំង៣នៅឥណ្ឌូចិន ហើយបញ្ចប់ការតស៊ូពោរពេញទៅដោយការលំបាកក្នុងអំឡុងពេល៩ឆ្នាំ របស់កងទ័ពនិងប្រជាជនវៀតណាម (ឆ្នាំ១៩៤៥-ឆ្នាំ១៩៥៤)។ លើសពីនេះ ទៅទៀត ជ័យជំនះនេះក៏បានបើកដំណាក់កាលអភិវឌ្ឍថ្មីសម្រាប់បដិវត្តន៍ វៀតណាម កម្ពុជានិងឡាវ ដែលនាំទៅការដួលរលំទាំងស្រុងនៃលទ្ធិអាណា និគមនិយមលើទូទាំងពិភពលោកផងដែរ។

ក្នុងឱកាសរំលឹកខួបជ័យជំនះ Dien Bien Phu សារព័ត៌មានវៀតណាម បានចុះផ្សាយអត្ថបទសរសេរជាច្រើនស្ដីពីព្រឹត្តិការណ៍នេះ។ គេហទំព័រ vov.vn បានបង្ហោះអត្ថបទក្រោមចំណងជើងថា “យកស្មារតី Dien Bien ចូល ក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតនិងការស្ដារសេដ្ឋកិច្ចឡើងវិញ”។ អត្ថបទ បានអះអាងថា ស្មារតីដ៏មោះមុតនៅសមរភូមិ Dien Bien កាលពី៦៦ឆ្នាំ មុននេះ ត្រូវបានរីកសុះសាយជាថ្មីម្ដងទៀតនាសព្វថ្ងៃក្នុងការប្រយុទ្ធប្រឆាំង ជំងឺរាតត្បាតដែលជួយឲ្យឈ្មោះ វៀតណាម “លាន់លឺរន្ទឺនៅទ្វីបទាំង៥” ដោយត្រូវបានមិត្តភក្តិអន្តរជាតិនិយាយដល់ដោយការកោតសរសើរជាច្រើន។ អត្ថបទនេះបានអះអាងថា ប្រជាជាតិវៀតណាមធ្លាប់បានប្រឈមនឹងការ លំបាកសាកល្បងជាច្រើនក្នុងប្រវត្តិសាស្ត្រ។ វៀតណាមបានតស៊ូប្រយុទ្ធហើយទទួលបានជោគជ័យ ។ ស្មារតីយ៉ាងប្ដូរផ្ដាច់នោះនឹងជួយវៀតណាមកំចាត់ជំងឺរាតត្បាត និងស្ដារសេដ្ឋកិច្ចឡើងវិញប្រកបដោយជោគជ័យជាពុំខានឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ