ជារៀងរាល់ឆ្នាំវៀតណាមមានមនុស្សជាង៤ម៉ឺននាក់ត្រូវស្លាប់ដោយសារជក់បារី

ជារៀងរាល់ឆ្នាំវៀតណាមមានមនុស្សជាង៤ម៉ឺននាក់ត្រូវស្លាប់ដោយសារជក់បារី - ảnh 1
ជារៀងរាល់ឆ្នាំវៀតណាមមានមនុស្សជាង៤ម៉ឺននាក់ត្រូវស្លាប់ដោយសារជក់បារី។


        VOV-វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសមានអត្រាបុរសជក់
បារី​ខ្ពស់បំផុតលើពិភពលោកនិងជារៀងរាល់ឆ្នាំបានមានមនុស្សជាង៤ម៉ឺននាក់
ត្រូវ​ស្លាប់ដោយសារបណ្ដាជំងឺមកពីការជក់បារីបណ្ដាលឡើង។​ ដើម្បីកាត់បន្ថយ​គ្រោះថ្នាក់នៃការប្រើប្រាស់បារីចំពោះសុខភាពសេដ្ឋកិច្ចសង្គមនិងបរិស្ថាននាឆ្នាំ​
២០១២ រដ្ឋសភាអាណត្តិទី១៣បានអនុម័តលើច្បាប់បង្កាប្រឆាំងផលអាក្រក់នៃ
បារី​ដែលនឹងចូលជាធរមាននាថ្ងៃទី១ឧសភាខាងមុខនេះ។ ថ្លែងមតិនៅសន្និសីទ
លាត​ត្រដាង​ច្បាប់បង្កាប្រឆាំងផលអាក្រក់នៃការជក់បារីនាព្រឹកថ្ងៃទី២៣មេសា
នៅ​ទីក្រុង​ហាណូយអនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាមលោកស្រី Nguyen
Thi Xuyen អនុប្រធានកម្មវិធីជាតិបង្កាប្រឆាំងផលអាក្រក់នៃបារីបានឲ្យដឹងថា៖

        “ទន្ទឹមនឹងជោគជ័យជាជំហានដំបូងនោះការងារបង្កប្រឆាំងផលអាក្រក់នៃ
បារីនៅវៀតណាមនៅប្រឈមមុខនឹងការលំបាកនានា។ អត្រាជក់បារីរបស់បុរស​
នៅ​ខ្ពស់។ សកម្មភាពបង្កាប្រឆាំងផលអាក្រក់នៃដោយបារីមិនទាន់ទទួលបានការ
យកចិត្ត​ទុក​ដាក់របស់ថ្នាក់ដឹកនាំយ់ាងពិតប្រាកដ។​ការវិនិយោគប្រភពកំលាំង
សំរាប់ការ​បង្កា​ប្រឆាំងផលអាក្រក់របស់បារីនៅមានកំហិត៕”

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ