ជំរុញកិច្ចការកាត់បន្ថយភាពមិនចេះអក្សរក្នុងការកសាងសង្គមរៀនសូត្រ


ជំរុញកិច្ចការកាត់បន្ថយភាពមិនចេះអក្សរក្នុងការកសាងសង្គមរៀនសូត្រ - ảnh 1
ជំរុញកិច្ចការកាត់បន្ថយភាពមិនចេះអក្សរក្នុងការកសាងសង្គមរៀនសូត្រ


        Vovworld-ដើម្បីរំលឹកខួបលើកទី៧០ទិវាការរៀនសំរាប់ប្រជាជន(ទី៨កញ្ញា)​និង
ទិវាកាត់បន្ថយភាពមិនចេះអក្សរ(ទី៨កញ្ញា) សមាគមជំរុញការរៀនសូត្រវៀត​ណាម
បានរៀបចំសិក្ខាសាលា ជំរុញកិច្ចការកាត់បន្ថយភាពមិនចេះអក្សរក្នុង​ដំណើរ​ការ
កសាងសង្គមរៀនសូត្រ។​ថ្លែងមតិនៅសិក្ខាសាលានេះ សាស្ត្រាចារ្ស​បណ្ឌិត Pham
Tat Dong អនុប្រធាននិងជាអគ្គលេខាធិការសមាគមជំរុញការរៀន​សូត្រវៀតណាម
បានឲ្យដឹងថា វៀតណាមកំពុងឆ្ពោះទៅកសាងសង្គមរៀនសូត្រ​និងរៀនសូត្រអស់
មួយជីវិតដើម្បីលើកកំពស់សមត្ថភាពផលិតកម្មរួមចំណែក​អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម
ដ៏និរន្តរភាព។ សាស្ត្រាចារ្សបណ្ឌិត Pham Tat Dong បាន​ឲ្យដឹងថា៖

        “បើនិយាយដោយការកាត់បន្ថយភាពមិនចេះអក្សរគឺត្រូវនិយាយដល់ការ​រៀន
សូត្រអស់មួយជីវិត។ ស្ថាប័នក្រសួងនានារួមឯកភាពត្រូវកាត់បន្ថយ​ភាពមិន​ចេះអក្សរ
គឺយើងឈានទៅដំណោះស្រាយសារវន្តធ្វើយ៉ាងម៉េចដើម្បីនរណាក៏ត្រូវរៀនសូត្រដែរ។
អ្នកដែលមិនចេះអក្សរគឺត្រូវរៀនអក្សរដើម្បីរៀនវិជ្ជាជីវៈ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ