ជំរុញការអភិវឌ្ឍលើវិស័យសេដ្ឋកិច្ច ទេសចរណ៍ប្រកបដោយនិរន្តរភាព

(VOVWORLD) -វេទិកាអភិវឌ្ឍន៍លើវិស័យសេដ្ឋកិច្ច ទេសចរណ៍ប្រកបដោយនិរន្តរភាពបានរៀបចំឡើងដោយមន្ទីទេសចរណ៍ ខេត្ត Quang Ninh រួមសហការជាមួយវិទ្យាស្ថានស្រាវជ្រាវប្រព័ន្ធផ្សព្វផ្សាយវប្បធម៌បណ្ដាជន ជាតិ វៀត ណាម។
ជំរុញការអភិវឌ្ឍលើវិស័យសេដ្ឋកិច្ច ទេសចរណ៍ប្រកបដោយនិរន្តរភាព - ảnh 1 (http://baoquocte.vn)

នាល្ងាចថ្ងៃទី ២៣ មិថុនា នៅទីក្រុង Ha Long ខេត្ត Quang Ninh បានប្រព្រឹត្តិវេទិកាអភិវឌ្ឍន៍លើវិស័យសេដ្ឋកិច្ច ទេសចរណ៍ប្រកបដោយនិរន្តរភាព។ វេទិកានេះគឺជាព្រឹត្តិការណ៍ជួយជ្រោមជ្រែងឆ្នាំទេសចរណ៍ជាតិនៅ ខេត្ត Quang Ninh សំដៅជំរុញការអភិវឌ្ឍលើវិស័យសេដ្ឋកិច្ច ទេសចរណ៍តាមទិសបៃតងប្រកបដោយនិរន្តរភាពថែមទៀត។ វេទិកានេះ បានរៀបចំឡើងដោយមន្ទីទេសចរណ៍ ខេត្ត Quang Ninh រួមសហការជាមួយវិទ្យាស្ថានស្រាវជ្រាវប្រព័ន្ធផ្សព្វផ្សាយវប្បធម៌បណ្ដាជនជាតិវៀតណាម។

នៅក្នុងវេទិកានេះ អង្គប្រជុំនៅក្នុងប្រទេស និងអន្តរជាតិបានពិភាក្សាអំពីរាល់បញ្ហាដូចជា៖ គោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច ទេសចរណ៍បៃតង និងទិសដៅអភិវឌ្ឍន៍ទេសចរណ៍បៃតងប្រកបដោយនិរន្តរភាពជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ