ជំរុញខ្លាំងការឃោសនា លើកកំពស់ចំណេះដឹងរបស់យុវជនដើម្បីការពារអធិបតេយ្យភាពកោះសមុទ្រ

ជំរុញខ្លាំងការឃោសនា លើកកំពស់ចំណេះដឹងរបស់យុវជនដើម្បីការពារអធិបតេយ្យភាពកោះសមុទ្រ - ảnh 1
ជំរុញខ្លាំងការឃោសនា លើកកំពស់ចំណេះដឹងរបស់យុវជនដើម្បីការពារអធិបតេយ្យភាពកោះសមុទ្រ

(VOV)_ជំរុញខ្លាំងការឃោសនា លើកកំពស់ចំណេះដឹងរបស់យុវជនដើម្បីការ
ពារអធិបតេយ្យភាពកោះសមុទ្រ។ នេះគឺជាប្រការដែលបានអនុរដ្ឋមន្ត្រី​ក្រសួងព័ត៍
មាននិងផ្សព្វផ្សាយវៀតណាម លោក Truong Minh Tuan សង្កត់ធ្ងន់​ នៅក្នុងសន្និ
សីទហ្វឹកហាត់៖ ការងារព័ត៍មានបរទេស ឃោសនាអំពីកោះសមុទ្រ និងធ្វើសមា
ហរណកម្មអន្តរជាតិ ដែលប្រារព្វឡើងនាព្រឹកថ្ងៃទី២៥ មិថុនា នៅទីក្រុង Da Nang
(ភាគកណ្ដាលវៀតណាម)។ នៅទីនេះ កម្មាភិបាលស្នូល​ជាង​១២០នាក់ របស់
សម្ព័ន្ធសមាគមយុវជនវៀតណាម នៅខេត្ត ទីក្រុងចំនួន៦៣ បានជម្រាបអំពី
សភាពការណ៍លើពិភពលោក និងទំនាក់ទំនងកិច្ចការបរទេស​របស់វៀតណាម
 ជាមួយប្រទេសនានា ការងារឃោសនានិងព័ត៍មានកិច្ចការ​បរទេស ក្នុងសភាព
ការណ៍ថ្មី ស្ថានភាពនៅសមុទ្រខាងកើតនាបច្ចុប្បន្ន និង​គោលនយោបាយរបស់
វៀតណាម ការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់​អាស៊ាននិងអន្តរជាតិរបស់
វៀតណាម។ លោក Le Van Nghiem ប្រធាន​នាយកដ្ឋានព័ត៍មានកិច្ចការបរទេស 
នៃក្រសួងព័ត៍មាននិងផ្សព្វផ្សាយវៀតណាម បានអោយដឹងថា៖

          “ វៀតណាមកំពុងធ្វើសមាហរណកម្មអន្តរជាតិ និងដាក់ចេញបញ្ហាជាច្រើន​ 
អំពីចំណេះដឹងរបស់ជំនាន់វ័យក្មេង។ ពីដើមឆ្នាំមក ស្ថានភាពនៅលើសមុទ្របាន
ប្រព្រឹត្តទៅដ៏ស្មុគ្រស្មាញ យុវជនវៀតណាមត្រូវយល់ដឹងអំពីស្ថានភាពជាក់​ស្ដែង 
រួមចំណែកចូលក្នុងកិច្ចការពារអធិបតេយ្យភាពកោះសមុទ្ររបស់មាតុ​ប្រទេស។
 វគ្គហ្វឹកហាត់ថ្ងៃនេះ ជួយអោយបណ្ដាថ្នាក់ដឹកនាំជាយុវជននៅគ្រប់​តំបន់ចលនា 
ឃោសនាអោយយុវជននានាយល់ដឹងអំពីស្ថានភាព នាបច្ចុប្បន្ន៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ