ជំរុញខ្លាំងទំនាក់ទំនងមិត្តភាពកងទ័ពរវាងបណ្ដាប្រទេសអាស៊ាន

ជំរុញខ្លាំងទំនាក់ទំនងមិត្តភាពកងទ័ពរវាងបណ្ដាប្រទេសអាស៊ាន - ảnh 1
នាយឧត្តមសេនីយ៍ Do Ba Ty

(VOV)_គណៈប្រតិភូជាន់ខ្ពស់កងទ័ពប្រជាជនវៀតណាម ដឹកនាំដោយ​នាយ
ឧត្តមសេនីយ៍ Do Ba Ty ​បានអញ្ជើញចូលរួមសន្និសីទមិនផ្លូវការ ​មេបញ្ជាការកង
ទ័ពការពារជាតិអាស៊ាន លើកទី១៣ (ACD FIM -13) - ឡាវ ​២០១៦ ​ប្រព្រឹត្តទៅពី
ថ្ងៃទី១៣ មិនា ដល់ថ្ងៃទី១៥ មិនា ឆ្នាំ២០១៦ នៅទីក្រុង​វៀងច័ន្ទ​ (ឡាវ)។ ចូលរួម
សន្និសីទលើកនេះ គណៈប្រតិភូវៀតណាមបន្តអះអាង​តួនាទី និងថានះរបស់វៀត
ណាម ចំពោះតំបន់ និងពិភពលោក ដើម្បីរួមចំណែកអះអាងគោលនយោបាយកិច្ច
ការបរទេសពហុទិសភាវូបនីយកម្ម និងគោលជំហរសកម្ម មានការទទួលខុសត្រូវ
របស់បក្ស រដ្ឋវៀតណាម ក្នុងការធ្វើសមាហរណ​កម្មអន្តរជាតិ។ តាមនោះ បង្ហាញ
នៅការយកចិត្តទុកដាក់ជំរុញទំនាក់ទំនងមិត្ត​ភាពរវាងកងទ័ពវៀតណាមជាមួយ
កងទ័ពនៃប្រទេសជាសមាជិកអាស៊ាន​ទាំងឡាយ ឆ្ពោះទៅគោលដៅ សហគមន៍
នយោបាយ-សន្តិសុខអាស៊ាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ