ជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងអាស៊ាន និងចិន

(VOVWORLD) -ឆ្លងកាត់រយៈពេល ១៥ ឆ្នាំ បង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រនោះ អាស៊ាន និងចិនមានទំនាក់ទំនងយ៉ាងស៊ីជម្រៅ គ្រប់ជ្រុងជ្រោយលើគ្រប់វិស័យ។ នាបច្ចុប្បន្ន ចិនជាមិត្តទំនិញធំបំផុតរបស់អាស៊ាន ហើយកំពុងសកម្មជួយឧបត្ថម្ភអាស៊ានក្នុងការអភិវឌ្ឍទីក្រុងឆ្លាត។
ជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងអាស៊ាន និងចិន - ảnh 1អង្គប្រជុំថតរូបអនុស្សាវរីយ៍។ (រូបថត Tran Chien / ទីភ្នាក់ងារសារព័ត៌មានវៀតណាម) 

ពិធីរំលឹកខួបលើកទី ១៥ ទិវាបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រអាស៊ាន និងចិន ដែលបានប្រព្រឹត្តិទៅនាថ្ងៃទី ១២ កក្កដា នៅ ទីក្រុងហ្សាការតាប្រទេសឥណ្ឌូណេស៊ី។ អញ្ជើញថ្លែងមតិនៅក្នុងពិធីនេះ អគ្គលេខាធិការអាស៊ានលោក Lim Jock Hoi បានឲ្យដឹងថា៖ ឆ្លងកាត់រយៈពេល ១៥ ឆ្នាំ បង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រនោះ អាស៊ាន និងចិនមានទំនាក់ទំនងយ៉ាងស៊ីជម្រៅ គ្រប់ជ្រុងជ្រោយលើគ្រប់វិស័យ។ នាបច្ចុប្បន្ន ចិនជាមិត្តទំនិញធំបំផុតរបស់អាស៊ាន ហើយកំពុងសកម្មជួយឧបត្ថម្ភអាស៊ានក្នុងការអភិវឌ្ឍទីក្រុងឆ្លាត។

ក្នុងឱកាសនេះ ព្រឹត្តិការណ៍ពិព័រណ៍រូបថតរំលឹកខួបលើកទី ១៥ ទិវាបង្កើតទំនាក់ទំនងយុទ្ធសាស្ត្រអាស៊ាន និងចិនបានប្រព្រឹត្តិទៅដោយប្រធានបទ "ជីវភាពរស់នៅប្រកបដោយសុខដុមរមនា" ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ