ជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម - នូវែលសេឡង់ឲ្យកាន់តែប្រសើរថែមទៀត

(VOVWORLD) - ក្នុងជំនួបនេះ អគ្គលេខាបក្ស លោក Nguyen Phu Trong បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចពិភាក្សារវាងលោកស្រីនាយករដ្ឋមន្ត្រី Jacinda Ardern និងលោកនាយករដ្ឋមន្ត្រី Pham Minh Chinh ដើម្បីពង្រឹងទំនាក់ទំនងនយោបាយ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ជំរុញការជួបប្រាស្រ័យរវាងប្រជាជន ក៏ដូចជាចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការមួយចំនួន។ 
ជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម - នូវែលសេឡង់ឲ្យកាន់តែប្រសើរថែមទៀត - ảnh 1អគ្គលេខាបក្ស លោក Nguyen Phu Trong និងនាយករដ្ឋមន្ត្រីនូវែលសេឡង់លោកស្រី  Jacinda Ardern (រូបថត៖ VOV)

នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា នៅទីក្រុងហាណូយ អគ្គលេខាបក្សលោក Nguyen Phu Trong បានអញ្ជើញទទួលជួបជាមួយនាយករដ្ឋមន្ត្រីនូវែលសេឡង់លោកស្រី Jacinda Ardern ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២២ តបតាមការអញ្ជើញរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh។

ក្នុងជំនួបនេះ អគ្គលេខាបក្ស លោក Nguyen Phu Trong បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចពិភាក្សារវាងលោកស្រីនាយករដ្ឋមន្ត្រី Jacinda Ardern និងលោកនាយករដ្ឋមន្ត្រី Pham Minh Chinh ដើម្បីពង្រឹងទំនាក់ទំនងនយោបាយ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ជំរុញការជួបប្រាស្រ័យរវាងប្រជាជន ក៏ដូចជាចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការមួយចំនួន។ អគ្គលេខាបក្ស លោក Nguyen Phu Trong បានអះអាងថា វៀតណាមតែងតែយកចិត្តទុកដាក់ចំពោះទំនាក់ទំនងជាមួយនូវែលសេឡង់ក្នុងគោលនយោបាយការបរទេសរបស់ខ្លួន; ទន្ទឹមនឹងនោះ ក៏ថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការ និងការគាំទ្ររបស់នូវែលសេឡង់ក្នុងរយៈពេលជាច្រើនឆ្នាំ រួមទាំងការអនុវត្ត “កម្មវិធីសកម្មភាពវៀតណាម - នូវែលសេឡង់ ដំណាក់កាល ២០២១-២០២៤” និងការជួយឧបត្ថម្ភវៀតណាមក្នុងការបង្ការ និងទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩។

ជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម - នូវែលសេឡង់ឲ្យកាន់តែប្រសើរថែមទៀត - ảnh 2អគ្គលេខាបក្សលោក Nguyen Phu Trong ទទួលជួបជាមួយនាយករដ្ឋមន្ត្រីនូវែលសេឡង់លោកស្រី Jacinda Ardern ( រូបថត៖ VOV)

ចំណែកឯលោកស្រីនាយករដ្ឋមន្ត្រី Jacinda Ardern បានវាយតម្លៃខ្ពស់ចំពោះភាពស្រដៀងគ្នានៃគោលនយោបាយការបរទេសរបស់ប្រទេសទាំងពីរ ដែលស្រឡាញ់សន្តិភាព ឯករាជ្យ និងពឹងផ្អែកលើខ្លួនឯង និងមានគោលជំហរដោះស្រាយជម្លោះ និងការខ្វែងគំនិតគ្នាដោយសន្តិវិធី។

ថ្នាក់ដឹកនាំទាំងពីរក៏បានផ្លាស់ប្តូរយោបល់លើបញ្ហាអន្តរជាតិ និងតំបន់ដែលមានការយកចិត្តទុកដាក់គ្នាទៅវិញទៅមក ដោយសង្កត់ធ្ងន់លើការពង្រឹងការសម្របសម្រួលលើបញ្ហាអន្តរជាតិ និងនៅវេទិកាពហុភាគីសម្រាប់សន្តិភាព កិច្ចសហប្រតិបត្តិការក្នុងតំបន់ និងពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ