ជំរុញទំនាក់ទំនងពាណិជ្ជកម្មវិនិយោគរវាងវៀតណាមនិងអេហ្ស៊ីប

(VOVworld) - នាព្រឹកថ្ងៃទី១៣ មិនា រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ
វៀតណាមលោក Cao Duc Phat បានដឹកនាំគណៈប្រតិភូដែលជាថ្នាក់ដឹកនាំក្រសួង
ស្ថាប័ន និងអង្គភាពអាជីវកម្មនានារបស់វៀតណាម ចូលរួមសន្និសីទអភិវឌ្ឍន៍
សេដ្ឋកិច្ចអេហ្ស៊ីប ដែលប្រព្រឹត្តទៅនៅទីក្រុង Sharm El Sheikh របស់អេហ្ស៊ីបចាប់ពី
ថ្ងៃទី១៣ដល់ទី១៥ មិនា។
ជំរុញទំនាក់ទំនងពាណិជ្ជកម្មវិនិយោគរវាងវៀតណាមនិងអេហ្ស៊ីប - ảnh 1

នេះជាព្រឹត្តិការណ៍មានលក្ខណៈនយោបាយនិងអត្ថន័យសេដ្ឋកិច្ចសំខាន់ចំពោះ
អេហ្ស៊ីប ដោយមានការចូលរួមរបស់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន ក៏ដូចជាសម្ព័ន្ធ
ក្រុមហ៊ុនធំៗ នៃប្រទេសជាច្រើនលើពិភពលោក។នៅសន្និសីទនេះ រដ្ឋាភិបាល
អេហ្ស៊ីប បាន ឧទ្ទេសនាមគំរោងការណ៍ចំនួន៣០ សំដៅអំពាវនាវឲ្យទាក់ទាញ
ប្រភពទុនចំនួន២០ពាន់ លានដុល្លាអាមេរិក​ក្នុងបណ្ដាវិស័យដូចជា ប្រេងឧស្ម័ន
អាគ្គីសនី រ៉ែ ថាមពលក៏ កើតឡើងវិញ ទេសចរណ៍ សុខាភិបាល អំប់រំ កសិកម្ម
ជាដើម។តាមលោករដ្ឋមន្រ្តី Cao Duc Phat ថា សន្និសីទនេះ ជាឱកាសល្អដើម្បី
អង្គភាពអាជីវកម្មវៀតណាម នានា ស្វែងរកឱកាសវិនិយោគ សហប្រតិបតិ្តការ រួមចំណែកបង្កើនតំលៃប្រាក់ ពាណិជ្ជកម្មរវាងប្រទេសទាំង២ក្នុងឆ្នាំ២០១៥
ឡើង៥០០លានដុល្លាអាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ