ជំរុញទំនាក់ទំនងរវាងវៀតណានិងសឹង្ហបុរី


ជំរុញទំនាក់ទំនងរវាងវៀតណានិងសឹង្ហបុរី - ảnh 1
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសឹង្ហបុរី លោក Tran Hai Hau
(Image: VNA)

(VOVworld) – វាយតំលៃអំពីដំណើរទស្សនកិច្ចនៅវៀតណាមរបស់រដ្ឋមន្ត្រីកិត្តិយស ជាន់ខ្ពស់និងជាអតីតនាយករដ្ឋមន្ត្រីសឹង្ហបុរី លោក Goh Chok Tong ចាប់ពីថ្ងៃទី ២៣
ដល់ទី​ ២៦ កញ្ញា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសឹង្ហបុរី លោក Tran Hai Hau បាន
ឲ្យដឹងថា៖ ដំណើរទស្សនកិច្ចលើកនេះនឹងរួមចំណែកជំរុញទំនាក់ទំនងយុទ្ធសាស្ត្រ
វៀតណាម-សឹង្ហបុរី។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ទំនាក់ទំនងរវាង វៀតណាម
និងសឹង្ហបុរីមានការបោះជំហានលេចធ្លោដែលត្រូវបានបង្ហាញតាមរយៈរាល់ ដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។ បណ្ដាយន្តការសហប្រតិបត្តិ ការលើវិស័យការទូត សន្តិសុខ ការពារប្រទេសរវាងភាគីទាំង ២ ត្រូវបានរក្សានិងកាន់ តែមានការអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាព។ នាបច្ចុប្បន្ន សឹង្ហបុរីគឺជាដៃគូ
ពាណិជ្ជកម្មធំទី ៣ របស់វៀតណាមក្នុងអាស៊ាន។ ប្រទេសទាំង ២ បាន សហការយ៉ាងល្អលើបណ្ដាវេទិការអន្តរជាតិនិងក្នុងតំបន់ រួមចំណែកការខំ ប្រឹងប្រែងក្នុងកសាងសហគមន៍អាស៊ាននាឆ្នាំ ២០១៥ រក្សាសន្តិភាព ស្ថិរភាពនិង
កិច្ច សហប្រតិបត្តិការក្នុងតំបន់ ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ