ជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងក្រសួងនគរបាលវៀតណាម-ក្រសួងមហាផ្ទៃសឹង្ហបុរីស៊ីជម្រៅ


ជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងក្រសួងនគរបាលវៀតណាម-ក្រសួងមហាផ្ទៃសឹង្ហបុរីស៊ីជម្រៅ - ảnh 1
ជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងក្រសួងនគរបាលវៀតណាម-ក្រសួងមហាផ្ទៃសឹង្ហបុរីស៊ីជម្រៅ

        Vovworld-នាថ្ងៃទី៩វិច្ឆិកានៅក្រុងហាណូយ នាយឧត្តមសេនីយ៍ Tran Dai Quang
រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាមបានជួបសន្ទនាជាមួយគណៈប្រតិភូ​ជាន់ខ្ពស់
ក្រសួងមហាផ្ទៃសឹង្ហបុរីដឹកនាំដោយលោក​Leo Yip អនុរដ្ឋមន្ត្រី​អចិន្ត្រៃយ៍​ក្រសួង
មហាផ្ទៃសឹង្ហបុរីដែលអញ្ចើញមកបំពេញទស្សនកិច្ចនៅវៀតណាមនិងចូលរួម
សន្និសីទទ្វេរភាគីថ្នាក់អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍លើកទី៨រវាងក្រសួងទាំងពីរ។ រដ្ឋមន្ត្រី
នគរបាល​វៀតណាមបានសង្កត់ធ្ងន់ថា នាពេលខាងមុខភាគីទាំងពីរត្រូវបន្តជំរុញកិច្ច​
សហប្រតិបត្តិការបង្ការប្រឆាំងបទល្មើស ធានាសន្តិសុខសុវត្ថិភាពសំរាប់ពលរដ្ឋនៃ
​ប្រទេសទាំងពីរដែលកំពុងរស់នៅរៀនសូត្រនិងធ្វើការនៅប្រទេសនីមួយៗ។

        មុននោះនៅសន្និសីទទ្វេរភាគីលើកទី៨ថ្នាក់អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍ អនុរដ្ឋមន្ត្រី
​អចិន្ត្រៃយ៍ក្រសួងនគរបាលវៀតណាមលោក Dang Van Hieu និងអនុរដ្ឋមន្ត្រី​អចិន្ត្រៃយ៍​
ក្រសួងមហាផ្ទៃសឹង្ហបុរី Leo Yip បានចុះហត្ថលេខាលើអនុស្សរណៈ​យោគយល់គ្នាស្ដីពី
កម្មវិធីសហប្រតិបត្តិការរវាងក្រសួងទាំងពីរនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ