ជំរុញសេរីពាណិជ្ជកម្មរវាងវៀតណាមនិងអាមេរិក

ជំរុញសេរីពាណិជ្ជកម្មរវាងវៀតណាមនិងអាមេរិក - ảnh 1
ជំរុញសេរីពាណិជ្ជកម្មរវាងវៀតណាមនិងអាមេរិក(http://60s.com.vn)

នាថ្ងៃទី 28 មិនា នៅអាមេរិក បានប្រព្រឹត្តិទៅ ការចរចាររវាង ឯកអគ្គរដ្ឋទូតនៃ​​បណ្ដាប្រទេស កំពុងចូលរួមការចរចារអំពីកិច្ចព្រមព្រៀងបណ្ដាប្រទេសដៃគូរ អន្តរប៉ាស៊ិហ្វីក ​(TPP) និងសម្ព័ន្ធភាពបណ្ដាសមាជិកសភានៃគណះបក្សប្រជាធិបតេយ្យ​ថ្មី នៅ​រដ្ឋសភា​អាមេរិក។ ​ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅអាមេរិក Nguyen Quoc Cuong បានសង្កត់ធ្ងន់ទៅលើ៖ ការអភិវឌ្ឈន៏សកម្ម របស់ទ្វីបអាស៊ី - ប៉ាស៊ីហ្វីក​ទាំង​មូល​ ជាមួយ បរិមាណ​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី  ដែលបានចុះហត្ថលេខាកើនឡើងយ៉ាងខ្លាំង ​ពី​​៣កិច្ចព្រមព្រៀង​​នាឆ្នាំ 2000 ​ឡើងទៅដល់ ​៤៥ កិច្ចព្រម​ព្រៀង​នាឆ្នាំ ២០១០ ​និងនាបច្ចុប្បន្ន កំពុងបន្តចរចារអំពី​ កិច្ចព្រមព្រៀង​ចំនួន​៨៤ផ្សេងៗទៀត ក្នុងនោះ TPP គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ​ដែលមានសារ​សំខាន់​បំផុត ​ចំពោះបណ្ដាប្រទេសជាសមាជិក។ ឯកអគ្គរដ្ឋទូត Nguyen Quoc Cuong អះអាងការប្តេជ្ញាចិត្តយ៉ាងខ្លាំងក្លា របស់វៀតណាម ក្នុងការចរចារ TPP ទន្ទឹម​នឹងនោះ សំណូមពរ បណ្ដាសមាជិកសភាក្នុងក្រុមសម្ព័ន្ធប្រជាធិបតេយ្យថ្មីគាំទ្រ ការដែលអាមេរិក លៃទុកបែបបទអនុគ្រោះពន្ធនិងរដ្ឋការ​ទូទៅ និងទទួលស្គាល់បែបបទសេដ្ឋកិច្ចទីផ្សារ អោយវៀតណាម។ ដំណាងអោយសម្ព័ន្ធបណ្ដាសមាជិកសភានៃ​គណះ​បក្ស​ប្រជាធិបតេយ្យថ្មី អនុប្រធានសម្ព័ន្ធ សមាជិកសភា Jim Himes អះ​អាង​​នូវការគាំទ្រ​របស់ក្រុមចំពោះការខំប្រឹងប្រែងជំរុញសេរី​ពាណិជ្ជកម្ម​ដែលក្នុងនោះ​មាន​កិច្ចព្រម​ព្រៀង ​​TPP​ ទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ