ជាលើកដំបូងវៀតណាមមានសាកលវិទ្យាល័យចំនួនពីរ ស្ថិតនៅក្នុងចំណោម កំពូល ១.០០០ នៅលើពិភពលោក

(VOVWORLD) - នាព្រឹកថ្ងៃទី ០៧ ខែមិថុនា អង្គការអប់រំ Quacquarelli Symonds (QS) របស់ អង់គ្លេសបានប្រកាសចេញតារាងរៀបចំណាត់ថ្នាក់សកលវិទ្យាល័យនៅលើពិភពលោក ឆ្នាំ១០១៩ (The World University Rankings ឆ្នាំ 2019 ឬហៅកាត់ថា QS World) សម្រាប់សាកលវិទ្យាល័យជួរមុខនៅពិភពលោកចំនួន ១០១១ ។
ជាលើកដំបូងវៀតណាមមានសាកលវិទ្យាល័យចំនួនពីរ ស្ថិតនៅក្នុងចំណោម កំពូល ១.០០០ នៅលើពិភពលោក - ảnh 1 ជាលើកដំបូងវៀតណាមមានសាកលវិទ្យាល័យចំនួនពីរ ស្ថិតនៅក្នុងចំណោម កំពូល ១.០០០ នៅលើពិភពលោក

យោងតាមតារាងរៀបចំណាត់ថ្នាក់ នេះជាលើកដំបូងដែលវៀតណាមមាន សាកលវិទ្យាល័យចំនួន២លេចធ្លោក្នុងចំណាត់ថ្នាក់នេះគឺសាកលវិទ្យាល័យជាតិហូជីមិញនិងសាកលវិទ្យាល័យជាតិហាណូយ។ជាមួយនឹងលទ្ធផលនេះសាកល វិទ្យាល័យជាតិទីក្រុងហូជីម៉ិញត្រូវបានជាប់ចំណាត់ថ្នាក់កំពូល 69% នៃសាកល វិទ្យាល័យជួរមុខដែលមានឈ្មោះក្នុងតារាងរៀបចំណាត់ថ្នាក់សកលវិទ្យាល័យ នៅលើពិភពលោកឆ្នាំ ២០១៩ និងស្ថិតនៅក្នុងក្រុម 4% នៃសាកលវិទ្យាល័យ ជួរមុខនៅលើពីភពលោក ក្នុងចំណោមសកលវិទ្យាល័យសរុបចំនួន ២៣.០០០៕

ប្រតិកម្មទៅវិញ

ផ្សេងៗ