ដកចេញការដាក់អោយនៅដាច់ដោយឡែកជាផ្លូវការសម្រាប់ឃុំ Son Loi ស្រុក Binh Xuyen ខេត្ត Vinh Phuc

(VOVWORLD) -  ឃុំ Son Loi ស្រុក Binh Xuyen ខេត្ត Vinh Phuc ត្រូវបានដកចេញការដាក់អោយនៅដាច់ដោយឡែក បន្ទាប់ពីរយៈពេល ២១ ថ្ងៃ ដោយគ្មានករណីឆ្លងថ្មី Covid-19 ឡើយ។
ដកចេញការដាក់អោយនៅដាច់ដោយឡែកជាផ្លូវការសម្រាប់ឃុំ Son Loi ស្រុក Binh Xuyen ខេត្ត Vinh Phuc - ảnh 1អនុរដ្ឋមន្ត្រី លោក Do Xuan Tuyen  

សេចក្តីសម្រេចស្តីពីការដកចេញការដាក់អោយនៅដាច់ដោយឡែក ត្រូវបានគណៈកម្មាធិការប្រជាជនស្រុក Binh Xuyen ខេត្ត Vinh Phuc ប្រកាសនាយប់ថ្ងៃទី ៣ ខែមិនា។ តាមនោះ ចាប់ពីម៉ោង ០ ថ្ងៃទី ៤ ខែមិនា ឃុំ Son Loi (តំបន់ត្រូវហាមឃាត់ជាបណ្តោះអាសន្ន) បានបញ្ចប់ជាផ្លូវការការដាក់អោយនៅដាច់ដោយឡែក និងបញ្ឈប់សកម្មភាពរបស់ប៉ុស្តិ៍ត្រួតពិនិត្យសម្រាប់ធានាសន្តិសុខ សណ្តាប់ធ្នាប់ក្នុងតំបន់ និងទីតាំងដាក់អោយនៅដាច់ដោយឡែកចំនួន ១២ កន្លែង។ ហេតុដូច្នេះឃុំ Son Loi ស្រុក Binh Xuyen ខេត្ត Vinh Phuc ត្រូវបានដកចេញការដាក់អោយនៅដាច់ដោយឡែក បន្ទាប់ពីរយៈពេល ២១ ថ្ងៃ ដោយគ្មានករណីឆ្លងថ្មី Covid-19 ឡើយ។

អញ្ជើញថ្លែងនៅក្នុងព្រឹត្តិការណ៍នេះ អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក Do Xuan Tuyen បានវាយតម្លៃ ថា ជោគជ័យក្នុងការងារបង្ការនិងទប់ស្កាត់ Covid-19 គឺមិនត្រឹមតែបានមកពីការខិតខំប្រឹងប្រែងនិងការប្តេជ្ញាចិត្តរបស់ស្ថាប័នមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ប៉ុណ្ណោះទេ ថែមទាំងមានការសម្របសម្រួលយ៉ាងសកម្មពីប្រជាជនទៀតផង។ ក្រោយពីបទដាក់អោយនៅដាច់ដោយឡែកត្រូវបានដកចេញនោះ ថ្នាក់ដឹក នាំឃុំ Son Loi បានកំណត់ថា ឃុំនៅតែបន្តគ្រប់គ្រងនិងត្រួតពិនិត្យយ៉ាងតឹងរឹងសម្រាប់ប្រជាជនដែល វិលត្រឡប់មកពីតំបន់ផ្ទុះជំងឺរាតត្បាត ដើម្បីធានាបាននូវសុវត្ថិភាពក្នុងការបង្ការនិងទប់ស្កាត់កុំអោយជំងឺផ្ទុះឡើងវិញ។  

ដកចេញការដាក់អោយនៅដាច់ដោយឡែកជាផ្លូវការសម្រាប់ឃុំ Son Loi ស្រុក Binh Xuyen ខេត្ត Vinh Phuc - ảnh 2សេចក្តីសម្រេចស្តីពីការដកចេញការដាក់អោយនៅដាច់ដោយឡែក ត្រូវបានគណៈកម្មាធិការប្រជាជនស្រុក Binh Xuyen ខេត្ត Vinh Phuc ប្រកាសនាយប់ថ្ងៃទី ៣ ខែមិនា 

លោក Nguyen Ngoc Son ប្រធានគណៈកម្មាធិការប្រជាជន Son Loi បានអោយដឹងថា៖ “គណៈកម្មាធិការដឹកនាំក៏បានបន្តចាត់ចែងសមាជិកម្នាក់ៗ បង្កើនការឃោសនានិងផ្សព្វផ្សាយអោយប្រជាជនគប្បីធ្វើអ្វីខ្លះ នៅពេលដែល ការដាក់អោយនៅដាច់ដោយឡែកត្រូវបានដកចេញ។ យ៉ាងណាមិញ ប្រជាជនមិនត្រូវធ្វេសប្រហែស អត្តនោម័ត  ជាពិសេសយកចិត្តទុកដាក់ចំពោះចំនួនពលករមកពីបរទេស ពោលគឺ គួរតែរាយការណ៍ឱ្យបានលឿនបំផុត ដើម្បីបែងចែកករណី ដែលត្រូវដាក់អោយនៅដាច់ដោយឡែក ដើម្បីតាមដាននិងកំណត់ករណីដែលកើតឡើង”។

សូមគូសបញ្ជាក់ថា គិតត្រឹមថ្ងៃទី ១៣ ខែកុម្ភៈ វៀតណាមមាន ករណីចំនួន ១៦ ដែលវិជ្ជមានចំពោះវីរុស SARS-CoV-2 ក្នុងនោះ ដោយឡែកខេត្ត Vinh Phuc មាន ១១ ករណី។ ករណីឆ្លងជំងឺនៅវៀតណាមនិយាយរួម និងខេត្ត Vinh Phuc និយាយដោយឡែក សុទ្ធតែបានព្យាបាលជាសះស្បើយនិងចេញពីមន្ទីរពេទ្យ។ ចាប់ ពីថ្ងៃទី ១៣ ខែកុម្ភៈ រហូយមកដល់ពេលនេះ វៀតណាមមិនបានកត់ត្រានូវករណីណាមួយឡើយឆ្លងថ្មីនោះទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ