ដាក់ពង្រាយយ៉ាងម៉ឺងម៉ាត់ បង្ក​ឲ្យ​មាន​វិវត្តយ៉ាងខ្លាំងក្នុងការ​ងារ​ប្រយុទ្ធប្រឆាំង​នឹងការ​ខ្ជះខ្ជាយ

(VOVWORLD) - នាព្រឹកថ្ងៃទី ៣១ ធ្នូ នៅទីស្នាក់ការគណៈកម្មការមជ្ឈិមបក្ស នៅទីក្រុងហាណូយ អគ្គលេខាបក្ស លោក តូឡឹម បានដឹកនាំសម័យប្រជុំទី ២៧ នៃគណៈកម្មការមជ្ឈិមដឹកនាំការប្រយុទ្ធប្រឆាំងអំពើពុករលួយ ការខ្ជះខ្ជាយ និងភាពអសកម្ម ដើម្បីពិភាក្សានិងផ្តល់យោបល់លើលទ្ធផលការងារឆ្នាំ ២០២៤ កម្មវិធីការងារឆ្នាំ ២០២៥ និងខ្លឹមសារសំខាន់ៗមួយចំនួនទៀត។ 
ដាក់ពង្រាយយ៉ាងម៉ឺងម៉ាត់ បង្ក​ឲ្យ​មាន​វិវត្តយ៉ាងខ្លាំងក្នុងការ​ងារ​ប្រយុទ្ធប្រឆាំង​នឹងការ​ខ្ជះខ្ជាយ - ảnh 1អគ្គលេខាបក្សលោក តូ ឡឺម ដឹកនាំសម័យប្រជុំលើកទី២៧ នៃគណៈកម្មការមជ្ឈិមដឹកនាំការប្រយុទ្ធប្រឆាំងអំពើពុករលួយ ការខ្ជះខ្ជាយ និងភាពអសកម្ម។ រូបថត៖ Van Hieu/VOV

ថ្លែងនៅទីនេះ អគ្គលេខាបក្ស លោក តូ ឡឹម បានសង្កត់ធ្ងន់លើការផ្តោតសំខាន់គឺសុក្រិតស្ថាប័នស្តីពីការប្រយុទ្ធប្រឆាំងនឹងការខ្ជះខ្ជាយ ; ស្តីពីការរៀបចំនិងប្រតិបត្តិការរបស់ទីភ្នាក់ងារនៅក្នុងប្រព័ន្ធនយោបាយ បន្ទាប់ពីបង្រួមក្បាលម៉ាស៊ីន; កសាងនិងអនុវត្តន័យុទ្ធសាស្ត្រជាតិស្តីពីការប្រយុទ្ធប្រឆាំងការខ្ជះខ្ជាយ ប្រកបដោយប្រសិទ្ធភាព៖ “ផ្តោតសំខាន់លើការអនុវត្តយ៉ាងម៉ឺងម៉ាត់និងទូលំទូលាយ បង្កឲ្យមានវិវត្តយ៉ាងខ្លាំងនិងទម្លុះទម្លាយ ក្នុងការប្រយុទ្ធប្រឆាំងការខ្ជះខ្ជាយក្នុងសង្គមទាំងមូល ដោយកំណត់ការប្រយុទ្ធប្រឆាំងការខ្ជះខ្ជាយគឺជាកិច្ចការបន្ទាន់។ ទីមួយគឺត្រូវបង្ហើយការពិនិត្យឡើងវិញ នៃគម្រោងដែលយឺតយ៉ាវតាមកាលវិភាគ មានដំណើរការថយក្រោយយូរនិងប្រសិទ្ធភាពទាប បណ្តាលឱ្យមានការបាត់បង់ ខ្ជះខ្ជាយ និងមានយន្តការគោលនយោបាយទម្លុះទម្លាយដើម្បីដោះស្រាយយ៉ាងដាច់ខាត់ និងដកហូតគម្រោងដែលមិនចាំបាច់ ដើម្បីផ្តោតសំខាន់លើគម្រោងបន្ទាន់។ ធ្វើអធិការកិច្ច សវនកម្ម និងដោះស្រាយគម្រោងមួយចំនួនធ្វើជាគំរូ អំពីការខ្ជះខ្ជាយ ដើម្បីព្រមាន គំរាមកំហែង និងកំញើញ"

ប្រតិកម្មទៅវិញ

ផ្សេងៗ