ដំណើរការចរចារវាងភាគីនានានៅលីប៊ី កំពុងរីកចម្រើនជាវិជ្ជមាន

(VOVWORLD) - តំណាងពិសេសរបស់អង្គការសហប្រជាជាតិប្រចាំនៅលីប៊ី លោកស្រី Stephanie Williams កាលពីថ្ងៃទី ៤ ខែតុលា បានសម្តែងនូវអបអរសាទរចំពោះការវិវត្តន៍ដ៏វិជ្ជមាននៅក្នុងការចរចារវាងភាគីចូលរួមប្រយុទ្ធគ្នានានានៅលីប៊ី ដែលបានកើតឡើងនៅក្នុង  ទីក្រុង Hurghada របស់អេហ្ស៊ីប។
ដំណើរការចរចារវាងភាគីនានានៅលីប៊ី កំពុងរីកចម្រើនជាវិជ្ជមាន - ảnh 1 ទិដ្ឋភាពទូទៅនៃសម័យប្រជុំចរចារវាងតំណាងនៃរដ្ឋាភិបាលគូប្រជែងពីររបស់លីប៊ីបានសម្រុះសម្រួលដោយម៉ារ៉ុកនៅទីប្រជុំជន Bouznika ភាគខាងត្បូងនៃ Rabat នាថ្ងៃទី ៦ ខែកញ្ញាឆ្នាំ ២០២០ ( រូបថត៖ AFP / VNA)

យោងតាមលោកស្រី Stephanie Williams ក្រុម ចរចាលីប៊ី បានបង្កើតការជឿទុកចិត្តគ្នាទៅវិញទៅមក។ ទន្ទឹមនឹងនេះ លោកស្រី Stephanie Williams ក៏បានបង្ហាញក្តីសង្ឃឹមថាកិច្ចចរចានានានឹងបញ្ចប់ដោយមានកិច្ចព្រមព្រៀងឈប់បាញ់ក្នុងរយៈពេលវែងមួយផងដែរ។

កិច្ចពិភាក្សាលើកមុននៅទីក្រុង Hurgha da ដែលបានធ្វើឡើងកាលពីចុងខែកញ្ញា បានទទួលនូវកិច្ចព្រមព្រៀងរវាងភាគីនានានៅក្នុងប្រទេសលីប៊ី ដើម្បីដោះលែងអ្នកទោសទាំងអស់និងការពារមូលដ្ឋានប្រេងនិងឧស្ម័នរបស់ប្រទេសអាហ្វ្រិកខាងជើង សំដៅភ្ជាប់ឡើងវិញនូវផលិតកម្មនិងការនាំចេញទំនិញជាយុទ្ធសាស្ត្រនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ