ដំណើរទស្សនកិច្ចនៅវៀតណាមរបស់ប្រធានាធិបតីបារាំងនឹងបង្កើតកម្លាំងចលករធំ១ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ

ដំណើរទស្សនកិច្ចនៅវៀតណាមរបស់ប្រធានាធិបតីបារាំងនឹងបង្កើតកម្លាំងចលករធំ១ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ - ảnh 1
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបារាំង Nguyen Ngoc Son

          (VOV)_ឆ្លើយសម្ភាសន៍អ្នកយកព័ត៍មាននៃវិទ្យុសម្លេងវៀតណាម មុននឹង​ដំណើរ
បំពេញទស្សនកិច្ច ប្រធានាធិបតីបារាំង លោក Francois Hollande (ចាប់ពីថ្ងៃទី៥ដល់
ថ្ងៃទី៧កញ្ញាឆ្នាំ២០១៦) ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ​បារាំង Nguyen Ngoc Son
បានអោយដឹងថា៖

          “ ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចលើកនេះ ភាគ​ទាំងពីរនឹងពិនិត្យមើល​ឡើង​វិញ​
និង​ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី។ ជាក់ស្ដែង ភាគីទាំងពីរនឹង​ជំរុញ​ទំនាក់ទំនងនយោបាយ ផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់។ ក្នុងក្រប​ខ័ណ្ឌដំណើរទស្សនកិច្ចលើក
នេះ ភាគីទាំងពីរក៏បានចុះហត្ថលេខាលើកិច្ច​សហប្រតិបត្តិការក្នុងវិស័យនយោបាយ  សេដ្ឋកិច្ច បច្ចេកវិទ្យា និងយុត្តិធម៌។​ ទន្ទឹមនឹងនោះ នេះក៏គឺជាឱកាសដើម្បីបារាំងនិងវៀតណាម ផ្លាស់ប្តូរអំពីបញ្ហា​អន្តរជាតិនិងតំបន់នានា ដែលភាគីទាំងពីរយកចិត្ត
ទុកដាក់ដូចគ្នា៕ ”

ប្រតិកម្មទៅវិញ

ផ្សេងៗ