ដំណើរទស្សនកិច្ចនៅវៀតណាមរបស់ព្រះរាជបុត្រ Frederik នៃប្រទេសដាណឺម៉ាក រួមចំណែកជំរុញទំនាក់ទំនងទ្វេភាគី

(VOVWORLD) - អនុរដ្ឋមន្ត្រី លោកស្រី Lina Hansen បានឲ្យដឹងថា ព្រះរាជបុត្រ Frederik និងព្រះនាង Mary Elizabeth បានដឹកនាំគណៈប្រតិភូធុរកិច្ចដ៏ធំមួយជាមួយក្រុមហ៊ុនជាង ៣០ ដែលមានឯកទេសលើវិស័យបៃតង ដូចជាថាមពលខ្យល់ ការគ្រប់គ្រងនិងប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាព។ 
ដំណើរទស្សនកិច្ចនៅវៀតណាមរបស់ព្រះរាជបុត្រ Frederik នៃប្រទេសដាណឺម៉ាក រួមចំណែកជំរុញទំនាក់ទំនងទ្វេភាគី - ảnh 1លោកស្រី Lina Hansen អនុរដ្ឋមន្ត្រីក្រសួងការបរទេសដាណឺម៉ាកទទួលបន្ទុកពាណិជ្ជកម្ម និងនិរន្តរភាពសកល ផ្តល់បទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានវៀតណាម (រូបថត៖ Vu Tung/អ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅអាល្លឺម៉ង់)

ក្នុងឱកាសដែលព្រះរាជបុត្រ Frederik និងព្រះនាង Mary Elizabeth នៃប្រទេសដាណឺម៉ាក បានយាងមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ៣១ ខែតុលា ដល់ថ្ងៃទី ៣ ខែវិច្ឆិកា តបតាមការអញ្ជើញរបស់អនុប្រធានរដ្ឋលោកស្រី Vo Thi Anh Xuan, អ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅដាណឺម៉ាកបានធ្វើបទសម្ភាសន៍លោកស្រី Lina Hansen អនុរដ្ឋមន្ត្រីក្រសួងការបរទេសដាណឺម៉ាកទទួលបន្ទុកពាណិជ្ជកម្មនិងនិរន្តរភាពសកល អំពីគោលបំណង និងសារៈសំខាន់នៃដំណើរទស្សនកិច្ច ក៏ដូចជាទស្សនវិស័យសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

អនុរដ្ឋមន្ត្រី លោកស្រី Lina Hansen បានឲ្យដឹងថា ព្រះរាជបុត្រ Frederik និងព្រះនាង Mary Elizabeth បានដឹកនាំគណៈប្រតិភូធុរកិច្ចដ៏ធំមួយជាមួយក្រុមហ៊ុនជាង ៣០ ដែលមានឯកទេសលើវិស័យបៃតង ដូចជាថាមពលខ្យល់ ការគ្រប់គ្រងនិងប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាព។ គោលបំណងនៃដំណើរទស្សនកិច្ចនេះគឺដើម្បីពិភាក្សាអំពីអនាគតបៃតង លក្ខណៈនិរន្តរភាព និងដំណោះស្រាយរួម។ លោកស្រីអនុរដ្ឋមន្ត្រីLina Hansen បានសម្តែងនូវជំនឿថា ដំណើរទស្សនកិច្ចនេះនឹងបង្កើតឱកាសសម្រាប់អង្គភាពអាជីវកម្មដាណឺម៉ាកជួបប្រាស្រ័យជាមួយក្រុមហ៊ុន និងអ្នកជំនាញការវៀតណាម តាមនោះ រួមចំណែកជំរុញការអភិវឌ្ឍរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត។ ដំណើរទស្សនកិច្ចនេះជាដំណើរទស្សនកិច្ចលើកទី៣របស់ព្រះរាជបុត្រ Frederik យាងមកកាន់ប្រទេសវៀតណាម បន្ទាប់ពីពីរលើកមុនបានប្រព្រឹត្តទៅក្នុងឆ្នាំ ២០០៩ និង២០១១៕

ប្រតិកម្មទៅវិញ

ផ្សេងៗ