ដំណើរទស្សនកិច្ចនៅវៀតណាមរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ គូសសញ្ញាទំព័រថ្មីមួយក្នុងទំនាក់ទំនងមិត្តភាពនិងសាមគ្គីភាពពិសេសរវាងប្រទេសទាំងពីរ។

(VOVWORLD) - ប្រការនេះបង្ហាញជាថ្មីម្តងទៀតថា ប្រទេសទាំងពីរតែងតែចាត់ទុកគ្នាទៅវិញទៅមក ដែលជាសមមិត្ត ជាបងប្អូនជឿទុកចិត្ត ជាមិត្តជិតស្និទ្ធ ជាដៃគូសំខាន់បំផុតលើគ្រប់វិស័យ។
ដំណើរទស្សនកិច្ចនៅវៀតណាមរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ  គូសសញ្ញាទំព័រថ្មីមួយក្នុងទំនាក់ទំនងមិត្តភាពនិងសាមគ្គីភាពពិសេសរវាងប្រទេសទាំងពីរ។ - ảnh 1ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅវៀតណាមអញ្ជើញឆ្លើយសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃវិទ្យុសំឡេងវៀតណាម 

អញ្ជើញធ្វើការវាយតម្លៃអំពីដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការនៅវៀតណាមរបស់អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក Thongloun Sisoulith និងភរិយា តបតាមការអញ្ជើញរបស់អគ្គលេខាបក្ស លោក Nguyen Phu Trong និងភរិយា; ប្រធានរដ្ឋ លោក Nguyen Xuan Phuc និងភរិយា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឡាវលោក Nguyen Ba Hung  បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនេះ មានសារៈសំខាន់ណាស់សម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ប្រការនេះបង្ហាញជាថ្មីម្តងទៀតថា ប្រទេសទាំងពីរតែងតែចាត់ទុកគ្នាទៅវិញទៅមក ដែលជាសមមិត្ត ជាបងប្អូនជឿទុកចិត្ត ជាមិត្តជិតស្និទ្ធ ជាដៃគូសំខាន់បំផុតលើគ្រប់វិស័យហើយទន្ទឹមនឹងនេះ បង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរដោយរួមគ្នាជំនះរាល់ឧបសគ្គនិងការលំបាក ដើម្បីធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែមានផ្លែផ្កាថែមទៀត។

លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនេះគឺជាឱកាសមួយសម្រាប់ថ្នាក់ដឹកនាំកំពូលនៃបក្សទាំងពីរនិងរដ្ឋទាំងពីរ ដើម្បីជួបពិភាក្សាផ្ទាល់ ចាប់តាំងពីមហាសន្និបាតបក្សនៃប្រទេសនីមួយៗ និងពិភាក្សាអំពីបញ្ហាសំខាន់ៗក្នុងទំនាក់ទំនងទ្វេភាគីក្នុងស្ថានភាពបច្ចុប្បន្ន ជាពិសេសការសម្របសម្រួលក្នុង ការអនុវត្តនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតរបស់ប្រទេសនីមួយៗផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ