ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋលោកលឿង គឿងនៅឡាវនឹងបង្កើតកម្លាំងចលករថ្មីដ៏សំខាន់សម្រាប់ទំនាក់ទំនងពិសេសវៀតណាម-ឡាវ
(VOVWORLD) - នេះជាការគូសបញ្ជាក់របស់ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឡាវ លោក Nguyen Minh Tam នៅពេលឆ្លើយបទសម្ភាសន៍អ្នកសារព័ត៌មានក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅឡាវរបស់ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៥ ខែមេសា តបតាមការអញ្ជើញរបស់អគ្គលេខាបក្ស ប្រធានរដ្ឋឡាវលោក Thongloun Sisoulith។
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឡាវ លោក Nguyen Minh Tam រូបថត៖ Xuân Tú/TTXVN |
តាមលោកឯកអគ្គរដ្ឋទូត Nguyen Minh Tam ដំណើរទស្សនកិច្ចនេះមានគោលបំណងបន្តបង្ហាញពីស្ថិរភាពរបស់បក្សនិងរដ្ឋវៀតណាមដោយតែងតែចាត់ទុកឡាវនិងទំនាក់ទំនងពិសេសវៀតណាម-ឡាវ ជាអាទិភាពមួយក្នុងចំណោមអាទិភាពកំពូលក្នុងការអនុវត្តគោលនយោបាយការបរទេសរបស់ខ្លួន; អះអាងពីការគាំទ្រយ៉ាងមុតមាំរបស់វៀតណាមចំពោះកិច្ចការផ្លាស់ប្តូរថ្មីនៅឡាវ ...។ រួមជាមួយខ្លឹមសារសំខាន់ៗជាច្រើន ដែលថ្នាក់ដឹកនាំនៃភាគីទាំងពីរគ្រោងនឹងពិភាក្សា លោកឯកអគ្គរដ្ឋទូតជឿជាក់ថា ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋ លោក លឿង គឿង នៅឡាវនឹងបង្កើតកម្លាំងចលករថ្មី រួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញ និងនាំយកទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងឡាវឱ្យកាន់តែស៊ីជម្រៅថែមទៀតនាពេលខាងមុខ៕