ដំណើរទស្សនកិច្ចរបស់អគ្គទេសាភិបាល David Hurley បង្កើតកម្លាំងជំរុញថ្មីសម្រាប់ទំនាក់ទំនងវៀតណាម-អូស្ត្រាលី

(VOVWORLD) - នាព្រឹកថ្ងៃទី ៣ មេសា អគ្គទេសាភិបាលអូស្ត្រាលីលោក David Hurley និងភរិយាបានមកដល់ទីក្រុងហាណូយ ចាប់ផ្តើមបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល ៤ ថ្ងៃនៅវៀតណាម តបតាមការអញ្ជើញរបស់ប្រធានរដ្ឋវៀត ណាម លោក Vo Van Thuong។ 
ដំណើរទស្សនកិច្ចរបស់អគ្គទេសាភិបាល David Hurley បង្កើតកម្លាំងជំរុញថ្មីសម្រាប់ទំនាក់ទំនងវៀតណាម-អូស្ត្រាលី - ảnh 1ប្រធានរដ្ឋសភាលោក Vuong Dinh Hue ចូលជួបសម្តែងការគួរសមជាមួយអគ្គទេសាភិបាលអូស្ត្រាលី David Hurley និងភរិយានៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២២ (រូបថត៖ Doan Tan/TTXVN)

យោងតាមសេចក្តីប្រកាសផ្លូវការរបស់ភាគីទាំងពីរ ក្នុងដំណើរបំពេញទស្សនកិច្ចនេះ ក្រៅពីជួបពិភាក្សាជាមួយប្រធានរដ្ឋ លោក Vo Van Thuong អគ្គទេសាភិបាលអូស្ត្រាលី David Hurley នឹងអញ្ជើញចូលជួបសម្តែងការគួរសមជាមួយអគ្គលេខាបក្ស Nguyen Phu Trong ជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីលោក Pham Minh Chinh និងប្រធានរដ្ឋសភា លោក Vuong Dinh Hue។

នៅខាងក្រៅនៃដំណើរទស្សនកិច្ចនេះ លោកបណ្ឌិត Nguyen Hong Hai អ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌលគោលនយោបាយអនាគត សាកលវិទ្យាល័យ Queensland (អូស្ត្រាលី) បានអះអាងថា ដំណើរទស្សនកិច្ចនេះបានបង្កើតកម្លាំងជំរុញថ្មីសម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។ តាមលោកបណ្ឌិត Nguyen Hong Hai ឆ្នាំនេះ វៀតណាម និងអូស្ត្រាលីប្រារព្ធព្រឹត្តិការណ៍សំខាន់ពីរក្នុងទំនាក់ទំនងទ្វេភាគីគឺ៖ អបអរសាទរខួបលើកទី ៥០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត (២៦ កុម្ភៈ ១៩៧៣ - ២៦ កុម្ភៈ ២០២៣) និងរយៈពេល ៥ ឆ្នាំនៃការបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ (១៥ មីនា ២០១៨ - ១៥ មីនា ២០២៣)។

ក្នុងបរិបទនោះ ដំណើរទស្សនកិច្ចរបស់អគ្គទេសាភិបាលអូស្ត្រាលី លោក David Hurley មកកាន់វៀតណាម គឺជាព្រឹតិ្តការណ៍ដ៏ធំមួយ និងមានអត្ថន័យបំផុតក្នុងទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ ដំណើរទស្សនកិច្ចនេះ បញ្ជាក់ពីការបន្តពង្រឹងកិច្ចប្រជុំ និងទំនាក់ទំនងកម្រិតខ្ពស់ តាមនោះ ពង្រឹងទំនុកចិត្តនយោបាយរវាងប្រទេសទាំងពីរ ដែលជាចំណុចឯកភាពរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ