ដំណើរទស្សនកិច្ចអាមេរិករបស់នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc នឹងរួមចំណែកជម្រុញកិច្ចសហប្រតិបត្តិកា

(VOVWORLD) -លើទំព័រទី១នៃសារព័ត៌មាន Washington នាថ្ងៃទី២៩ឧសភាបានចុះផ្សាយបទ អត្ថាធិប្បាយក្រោមប្រធានបទ “របៀបវារៈនៅសេតវិមានរវាងវៀតណាមជាមួយអាមេ រិកនឹងរួមចំណែក ជម្រុញកិច្ចសហប្រតិបត្តិការទ្វេភាគី” ក្នុងឱកាសនាយករដ្ឋមន្ត្រីរដ្ឋា ភិបាលវៀតណាម លោក Nguyen Xuan Phuc ចាប់ផ្តើមដំណើរទស្សនកិច្ចនៅសហ រដ្ឋអាមេរិក ពីថ្ងៃទី២៩ដល់ថ្ងៃទី៣១ឧសភា។
 ដំណើរទស្សនកិច្ចអាមេរិករបស់នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc នឹងរួមចំណែកជម្រុញកិច្ចសហប្រតិបត្តិកា - ảnh 1 ដំណើរទស្សនកិច្ចអាមេរិករបស់នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc នឹងរួមចំ ណែកជម្រុញកិច្ចសហប្រតិបត្តិការទ្វេភាគី

អត្ថបទនេះបានវាយតម្លៃថា ដំណើរ ទស្សនកិច្ចនេះនឹងបើកចេញឱកាសសម្រាប់ភាគីទាំងពីរពិភាក្សាលើគោលនយោ បាយនិងការអនុវត្តគោលនយោបាយដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូច គ្នា។ តាមនោះ វៀតណាមនិងអាមេរិកអាចធ្វើឲ្យស៊ីជម្រៅថែមទៀតនូទំនាក់ទំនងដៃ គូលើគ្រប់វិស័យដើម្បីផលប្រយោជន៍រួមនិងយូរអង្វែងរបស់ប្រជាជននៃប្រទេសទាំង ពីរ។ អត្ថបទក៏បានបញ្ចប់ដោយដាក់ចេញសំណើរមួយចំនួនសំដៅរឹតបន្តឹងទំនាក់ ទំនងលើគ្រប់វិស័យវៀតណាម-អាមេរិក។

        ក្នុងថ្ងៃដដែល ទំព័រវែបសាយ Asiaplomacy.com បានមានអត្ថបទវិភាគមួយ ដោយប្រធានបទ “ប្រធានាធិបតីអាមេរិក លោក Donald Trump សរសេរបន្តទំព័រ ប្រវត្តិសាស្ត្រជាមួយវៀតណាម។អត្ថបទនេះបានចាត់ទុកថា សេចក្តីសម្រេចចិត្ត របស់លោក Donald Trump ដែលបំពេញទស្សនកិច្ចនៅវៀតណាមនាខែវិច្ឆិកាឆ្នាំ ២០១៧ ចូលរួមសន្និសីទកំពូលនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) នោះ បានគួសសញ្ញានូវរបត់ថ្មី។មជ្ឈដ្ឋានថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ កំពុងទន្ទឹងរង់ចាំការបើកទូលាយទំនាក់ទំនងទ្វេភាគីផងដែរ។

        ក្នុងឱកាសនេះ សារព័ត៌មាន Washington Times ក្នុងច្បាប់នាថ្ងៃទី៣០ឧសភា បានចុះផ្សាយសារមួយរបស់នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ដោយគូស បញ្ជាក់ថា ៖ វៀតណាមមានបំណងកសាងទំនាក់ទំនងជាមួយរដ្ឋអំណាចរបស់ លោក Donald Trump មិនត្រឹមតែដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេស ទាំងពីរវៀតណាម-អាមេរិកប៉ុណ្ណោះទេ ថែមទាំងដើម្បីផលប្រយោជន៍របស់សហ គមន៍អាស៊ានទាំងមូលនិងដើម្បីសន្តិភាព សន្តិសុខ ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាពរួមរបស់តំបន់អាស៊ី-ប៉ាស៊ីហ្វិកនិងពិភពលោកទៀតផង។ រាល់ការ បោះជំហានយ៉ាងធំធេងដែលទទួលបានអស់រយៈពេល២០ឆ្នាំកន្លងទៅនោះ ជា មូលដ្ឋានដើម្បីជឿជាក់ថា ទំនាក់ទំនងវៀតណាម-អាមេរិកនិងបន្តបានអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាថែមទៀតនារយៈពេល២០ឆ្នាំខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ