ណាតូប្រកាសនិយមន័យយុទ្ធសាស្ត្រថ្មី

(VOVWORLD) - និយមន័យយុទ្ធសាស្ត្រថ្មីរបស់ណាតូបានកំណត់ការគំរាមកំហែង និងបញ្ហាប្រឈមសំខាន់ៗចំពោះសន្តិសុខក្នុងតំបន់ និងវែកញែកផែនការដោះស្រាយរាល់បញ្ហាប្រឈមទាំងនេះ។
ណាតូប្រកាសនិយមន័យយុទ្ធសាស្ត្រថ្មី - ảnh 1កិច្ចប្រជុំកំពូលនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) (រូបថត៖ VNA)

កាលពីថ្ងៃទី ២៩ ខែមិថុនា កិច្ចប្រជុំកំពូលនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) នៅទីក្រុងម៉ាឌ្រីដ (អេស្ប៉ាញ) បានចេញសេចក្តីថ្លែងការណ៍រួមដោយបញ្ជាក់យ៉ាងច្បាស់លាស់ថា បណ្ដាថ្នាក់ដឹកនាំណាតូបានឯកភាពគ្នាអំពី និយមន័យយុទ្ធសាស្ត្រថ្មី ហើយឯកភាពគ្នាអញ្ជើញស៊ុយអែត និងហ្វាំងឡង់ចូលរួមសម្ព័ន្ធភាពយោធានេះ។

និយមន័យយុទ្ធសាស្ត្រថ្មីរបស់ណាតូបានកំណត់ការគំរាមកំហែង និងបញ្ហាប្រឈមសំខាន់ៗចំពោះសន្តិសុខក្នុងតំបន់ និងវែកញែកផែនការដោះស្រាយរាល់បញ្ហាប្រឈមទាំងនេះ។ និយមន័យយុទ្ធសាស្ត្រថ្មីត្រូវបាននាំចេញ សំដៅតម្រង់ទិសដៅគោលនយោបាយរបស់ណាតូក្នុងប៉ុន្មានឆ្នាំខាងមុខ។ ណាតូក៏បានបង្កើនកងកម្លាំង ជាង ៣០ ម៉ឺននាក់ ដោយត្រៀមខ្លួនក្នុងកម្រិតខ្ពស់បំផុត។ មុននេះ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បាននិយាយថា "ប្លង់រចនាយោធាថ្មី" នឹង "ធ្វើឱ្យប្រសើរឡើងយ៉ាងខ្លាំងក្លា" នូវប្រព័ន្ធការពារទិសខាងកើតរបស់ណាតូផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ