ណាតូព្រួយបារម្ភអំពីផែនការការពារជាតិរបស់សហភាពអឺរ៉ុប

(VOVWORLD) -ថ្លែងមតិនៅក្នុងសន្និសីទសន្តិសុខ Munich (MSC) ប្រចាំឆ្នាំលើកទី ៥៤ ដែលទើបនឹងប្រព្រឹត្តិទៅនៅ Munich របស់អាល្លឺម៉ង់នោះ អគ្គលេខាធិការអង្គការសន្ធិសញ្ញា អាត្លង់ទិកខាងជើង (ណាតូ) លោក Jens Stoltenberg បានព្រមានថាបន្ទាប់ពីអង់គ្លេសចាកចេញពី EU ថវិកាប្រមាណ 80% របស់ណាតូនឹងមកពីបណ្ដាប្រទេសដែលមិនមែនជាសមាជិក EU។
ណាតូព្រួយបារម្ភអំពីផែនការការពារជាតិរបស់សហភាពអឺរ៉ុប - ảnh 1 ណាតូព្រួយបារម្ភអំពីផែនការការពារជាតិរបស់សហភាពអឺរ៉ុប

ថ្លែងមតិនៅក្នុងសន្និសីទសន្តិសុខ Munich (MSC) ប្រចាំឆ្នាំលើកទី ៥៤ ដែលទើបនឹងប្រព្រឹត្តិទៅនៅ Munich របស់អាល្លឺម៉ង់នោះ អគ្គលេខាធិការអង្គការសន្ធិសញ្ញា អាត្លង់ទិកខាងជើង (ណាតូ) លោក Jens Stoltenberg បានព្រមានថាបន្ទាប់ពីអង់គ្លេសចាកចេញពី EU ថវិកាប្រមាណ 80% របស់ណាតូនឹងមកពីបណ្ដាប្រទេសដែលមិនមែនជាសមាជិក EU។លោកមានការព្រួយបារម្ភថាការខិតខំប្រឹងប្រែងរបស់ EU អំពីកិច្ចសហប្រតិបត្តិការការពារជាតិ គំរាមកំហែងដល់ការចុះខ្សោយសម្ព័ន្ធភាពឆ្លងមហាសមុទ្រអាត្លង់ទិក និងបង្កើនបន្ទុកការងារទ្វេដងរបស់ណាតូជាដើម។ លោក Stoltenberg បានឲ្យដឹងទៀតថា ចាំបាច់ត្រូវបញ្ចៀសឲ្យកើតមានឡើងស្ថានភាពកិច្ចការទ្វេដងរវាងអឺរ៉ុប និងEU។ ក្រៅពីនោះ អគ្គលេខាធិការអង្គការណាតូបានសង្កត់ធ្ងន់ថា EU ចាំបាច់ត្រូវយល់ថាសម្ព័ន្ធភាពនេះមិនអាចធានានូវសមត្ថភាពការពារខ្លួនបានឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ