ណាតូមិនមានគម្រោង​ដាក់​​មូលដ្ឋានទ័ព​នៅប្រទេស​ស៊ុយអែត ឬហ្វាំងឡង់នោះ​ទេ

(VOVWORLD) - អគ្គលេខាធិការរងនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) លោក Mircea Geoana នៅថ្ងៃទី ៥ ខែកក្កដាបានអះអាងថា សម្ព័ន្ធភាពយោធានេះមិនមានគម្រោងបញ្ជូនកងទ័ពទៅកាន់ប្រទេសស៊ុយអែត ឬហ្វាំងឡង់នោះឡើយ បន្ទាប់ពីប្រទេសទាំងពីរនេះបញ្ចប់នីតិវិធីចូលជាសមាជិកក្នុងសប្តាហ៍នេះ។
ណាតូមិនមានគម្រោង​ដាក់​​មូលដ្ឋានទ័ព​នៅប្រទេស​ស៊ុយអែត ឬហ្វាំងឡង់នោះ​ទេ - ảnh 1ទីស្នាក់ការ NATO នៅទីក្រុង Brussels ប្រទេសបែលហ្សិក។ (រូបថត៖ AFP/TTXVN)

នៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទជាមួយទីភ្នាក់ងារសារព័ត៌មានបារាំង AFP អគ្គលេខាធិការរង Geoana បានឲ្យដឹងថា ណាតូមិនមានគម្រោងបញ្ជូនកងទ័ពបន្ថែមទៀតទៅកាន់ប្រទេសណាមួយនោះឡើយ ពីព្រោះបច្ចុប្បន្ន ប្រទេសទាំងពីនេះមានកម្លាំងការពារជាតិដ៏រឹងមាំ និងមានសមត្ថភាពស្វ័យការពារគ្រប់គ្រាន់ហើយ។ អង្គការណាតូក៏មិនមានគម្រោងដាក់មូលដ្ឋាននៅក្នុងប្រទេសស៊ុយអែត ឬហ្វាំងឡង់ដែរ ព្រោះប្រទេសទាំងពីរមានសមត្ថភាពយោធា និងយុទ្ធសាស្ត្រខ្ពស់។

   

ប្រតិកម្មទៅវិញ

ផ្សេងៗ