ណូវែលហ្សេឡង់និងវៀតណាមមានឱកាសជាច្រើនដើម្បីបង្កើនទំនាក់ទំនងសហប្រតិបត្តិការ

ណូវែលហ្សេឡង់និងវៀតណាមមានឱកាសជាច្រើនដើម្បីបង្កើនទំនាក់ទំនងសហប្រតិបត្តិការ - ảnh 1
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung(ខាងឆ្វេង) និង
សមភាគីណូវែលហ្សេឡង់លោក John Key

(VOVworld) - ឆ្លើយតបបទសម្ពាសជាមួយទីភ្នាក់ងារសារព័ត៏មានវៀតណាមក្នុង
ឱកាសដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung នៅណូវែលហ្សឡង់ចាប់ពីថ្ងៃទី១៩ដល់ទី២០ មិនា នាយករដ្ឋមន្រី្តណូវែលហ្សេឡង់
លោក John Key បានអះអាងថា ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីលោក
Nguyen Tan Dung គឺជាភស្តុតាងឲ្យទំនាក់ទំនងដ៏ជ្រាលជ្រៅរវាងប្រទេសទាំង២
សរឲ្យឃើញថា ណូវែលហ្សេឡង់និងវៀតណាមមានឱកាសជាច្រើនដើម្បីបង្កើន
ទំនាក់ទំនងសហប្រតិបតិ្តការលើគ្រប់វិស័យ។លោក John Key បានសង្កត់ ធ្ងន់ថា វៀតណាមជាដៃគូសំខាន់របស់ណូវែលហ្សេឡង់នៅក្នុងតំបន់ និងប្រទេស ទាំង២
កំពុងខំប្រឹងប្រែងសំរេចគោលដៅគឺទទួលបានតំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគី
ចំនួន១ពាន់លានដុល្លាអាមេរិកនាចុងឆ្នាំ២០១៥នេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ