តាំងពិព័រណ៍អន្តរជាតិបច្ចេកវិទ្យាបរិស្ថាននិងថាមពលលើកទី១០

(VOVWORLD) - នាព្រឹកថ្ងៃទី ៩ ខែឧសភា នៅទីក្រុងហូជីមិញ មជ្ឈមណ្ឌលប្រឹក្សានិងបច្ចេកវិទ្យា អំពីបរិស្ថាន ក្រុមហ៊ុនភាគហ៊ុនរៀចចំព្រឹត្តិការណ៍ និង ពិព័រណ៌សកល មជ្ឈមណ្ឌលសន្និសីទនិងពិព័រណ៍ Busan -ប្រទេសកូរ៉េខាងត្បូង បានរួមសហការ គ្នារៀបចំពិព័រណ៍អន្តរជាតិបច្ចេកវិទ្យាបរិស្ថាននិងថាមពលលើកទី១០។

 

ព្រឹត្តិការណ៍នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ដល់ ១១ ខែឧសភា ដែលបានទាក់ទាញសហគ្រាសជាតិនិងអន្តរជាតិចំនួន១២០ ចូលរួម ដោយមានស្តង់ទំនិញចំនួន ១៦០ ។ ចំណុចថ្មីនៃពិព័រណ៌លើកនេះគឺផ្តោតលើការជម្រុញកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្មរវាងវៀតណាម និង បណ្តាប្រទេសនានា ក្នុងវិស័យបច្ចេកវិទ្យា បរិស្ថាន និងថាមពល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ