តំបន់ជាច្រើនក្នុងទូទាំងប្រទេសវៀតណាមបំផុសចលនា “បុណ្យ Tet ដាំដើមឈើ ២០១៨”

(VOVWORLD) -  ដល់ឆ្នាំ២០២១ សម្ព័ន្ធសមាគមន៍យុវជនទីក្រុង Da Nang គ្រោង នឹងដាំដើមឈើចំនួន៣ហ្មឺនដើមនៅក្នុងទីក្រុង។


តំបន់ជាច្រើនក្នុងទូទាំងប្រទេសវៀតណាមបំផុសចលនា “បុណ្យ Tet ដាំដើមឈើ ២០១៨” - ảnh 1យុវជនជាច្រើនកុះករចូលរួមដាំដើមឈើនៅតាមបណ្ដោយឆ្នេរសមុទ្រ Da Nang (រូបថត៖ VOV)

នាព្រឹកថ្ងៃទី២៥ កុម្ភៈ សម្ព័ន្ធសមាគមន៍យុវជនទីក្រុង Da Nang ភាគ កណ្ដាលវៀតណាម បានរៀបចំពិធីបំផុសចលនា “បុណ្យ Tet ដាំដើមឈើ ២០១៨” ដោយមានការចូលរួមរបស់យុវជនជាង១.៥០០នាក់។ បន្ទាប់ពីពិធីបើក យុវជនគ្រប់រូបបានចូលរួមដាំដើមស្រល់ចំនួន៥ពាន់ដើមនៅតាមបណ្ដោយឆ្នេរសមុទ្រ Da Nang។ ដល់ឆ្នាំ២០២១ សម្ព័ន្ធសមាគមន៍យុវជនទីក្រុង Da Nang គ្រោង នឹងដាំដើមឈើចំនួន៣ហ្មឺនដើមនៅក្នុងទីក្រុង។ លោក Nguyen Duy Minh លេខាសម្ព័ន្ធសមាគមន៍យុវជនទីក្រុង Da Nang បានឲ្យដឹងថា៖

“ពិធីបំផុស “បុណ្យ Tet ដាំដើមឈើ” ឆ្នាំនេះគឺរួមចំណែកលើកកំពស់ការ យល់ដឹងរបស់យុវជនក្នុងបញ្ហាការពារបរិស្ថាន តាមនោះធ្វើឲ្យបរិស្ថានទីក្រុង Da Nang កាន់តែស្អាតជាង បៃតងជាង។ ក្រៅពីនោះការដាំដើមឈើនៅតាមបណ្ដោ យឆ្នេរសមុទ្រនេះក៏រួមចំណែករាំងស្កាត់ការជ្រៀតចូលនៃទឹកសមុទ្រផងដែរ”។

នាថ្ងៃដដែល នៅស្រុក Thuan Thanh ខេត្ត Bac Ninh ក៏បានប្រព្រឹត្តទៅ សកម្មភាព “បុណ្យ Tet ដាំដើមឈើ តាមពាក្យទូន្មានរបស់លោកប្រធាន ហូជីមិញ”។ ក្នុងឱកាសនេះ សមាគមន៍ប្រជាកសិករគ្រប់ជាន់ថ្នាក់ខេត្ត Bac Ninh បានដាំដើមឈើប្រមាណ៥៧ពាន់ដើម៕


ប្រតិកម្មទៅវិញ

ផ្សេងៗ