តំបន់ជាច្រើនរៀបចំមហាពិធីវិសាខបូជាឆ្នាំ២០១៥ ព.ស២៥៥៩

តំបន់ជាច្រើនរៀបចំមហាពិធីវិសាខបូជាឆ្នាំ២០១៥ ព.ស២៥៥៩ - ảnh 1

(VOVworld) - គណៈអភិបាលសមាគមពុទ្ធសាសនាវៀតណាមនៅខេត្ត Bac Lieu
ភាគ ខាងត្បូងវៀតណាម នាថ្ងៃទី៣១ ឧសភា បានរៀបចំមហាពិធីវិសាខបូជា
២០១៥ ព.ស២៥៥៩។តំណាងគណៈអភិបាលបានអានសារវិសាខបូជា២០១៥-
ព.ស២៥៥៩ របស់ព្រះសង្ឃរាជសមាគមពុទ្ធសាសនាវៀតណាមជូនអ្នកមុខអ្នការ
ព្រះតេជ្ជ គុណ ព្រះសង្ឃនិងពុទ្ធសាសនិកវៀតណាមនៅក្នុងនិងក្រៅប្រទេសដោយ បួងសួងសុំឲ្យពិភពលោកសន្តិភាព និងលិខិតអំណរសាទរមហាពិធីវិសាខបូជាព.ស
២៥៥៩របស់ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក
Nguyen Thien Nhan ទៀតផង។

នាថ្ងៃដដែល ខេត្ត Ca Mau ភាគខាងត្បូងវៀតណាម ក៏បានរៀបចំមហាពិធីវិសាខ
បូជា២០១៥ ព.ស២៥៥៩ផងដែរ។ព្រះតេជ្ជគុណ Thich Hue Thanh ប្រធានគណៈ
អភិ បាលសមាគមពុទ្ធសាសនាវៀតណាមនៅខេត្ត​ Ca Mau បានអំពាវនាវឲ្យព្រះ
សង្ឃ ពុទ្ធសាសនិកជាង៥សែននាក់លើភូមិភាគចូលរួមរៃអង្គាសជួយជ្រោមជ្រែង ជនរងគ្រោះដោយការរញ្ជួយដីនៅប្រទេសនេប៉ាល់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ