តំបន់នានានៅភាគខាងកណ្តាលវៀតណាមត្រៀមទប់ទល់ខ្យល់ព្យុះ Haiyan

             

តំបន់នានានៅភាគខាងកណ្តាលវៀតណាមត្រៀមទប់ទល់ខ្យល់ព្យុះ Haiyan - ảnh 1
      តំបន់នានានៅភាគខាងកណ្តាលវៀតណាមសកម្មទប់ទល់នឹងការ បោកបក់នៃខ្យល់ព្យុះ Haiyan(រូបថតVNA)

Vovworld- ឧបនាយករដ្ឋមន្រ្តីវៀតណាមលោកNguyen Xuan Phuc នាព្រឹកថ្ងៃទី៩
វិច្ឆិកា  បានចុះត្រួតពិនិត្យសភាពការណ៍នៅរោងចក្រចម្រាញ់ប្រេងឧស្ម័នDung Quat ​និងការងារជំលៀសគ្រួសារប្រជាជននៅឃុំBinh Haiស្រុក Binh Sonខែត្រQuang Ngai។លោកបានវាយតំលៃខ្ពស់ចំពោះការផ្តើមគំនិតរបស់រដ្ឋអំណាចខែត្រដែលបានបញ្ជូន
ប្រជាជនដល់ផ្ទះសំណាក់និងសណ្ឋាគារនានាក្នុងភូមិសាស្រ្ត។ មលោកNguyen Xuan Phucសំណូមពររោងចក្រចម្រាញ់ប្រេងឧស្ម័នDung Quatដោះរើឧបករណ៍មិនចាំបាច់
មួយចំនួនដើម្បីធានាសុវត្ថិភាព។លោកស្នើថា៖“ ការងាធានាអាយុជីវិត ជាគោលដៅ
សំខាន់បំផុត។ខណះដែលខ្យល់ព្យុះ Haiyanពុំទាន់បោកបក់យើងត្រូវបង្កើនការងារជូន
ដំណឹងដល់ប្រជាជនអំពីកំរិតគ្រោះថ្នាក់នៃ ខ្យល់ព្យុះនេះ និងសំណូមពរអោយពួកគេ
ចាកចេញពីតំបន់ដ៍ គ្រោះថ្នាក់។“
នា ព្រឹកថ្ងៃទី៩វិច្ឆិកា  ដដែលឧបនាយករដ្ឋមន្រ្តីវៀតណាមលោក HoangTrung Hai និងរដ្ឋមន្រ្តីក្រសួងកសិកម្មអភិវឌ្ឍន៍ជនបទលោក Cao Duc Phatប្រធានគណះកម្មាធិការ
មជ្ឈឹមទប់ទល់នឹងខ្យល់ព្យុះបានចុះទៅខែត្រ Thua Thien –Hue ត្រួតពិនិត្យទប់ទល់នឹង
ខ្យល់ព្យុះ Haiyanដែលជា ខ្យល់ព្យុះដ៍កំណាច១តាំងពីមុនមកអាចបោកបក់នៅភាគ​កណ្តាលវៀតណាម។មុន​នោះខ្យល់ព្យុះ Haiyanបានបោកបក់មកហ្វីលីពីន​​បណ្តាល​
មហន្តរាយដ៍ធ្ងន់ធ្ងរនៅប្រទេសនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ