តុលាការកំពូលលីប៊ី៖ការជ្រើសតាំងលោក Mittig ជានាយករដ្ឋមន្រ្តីគឹរំលោភរដ្ឋធម្មនុញ្ញ

តុលាការកំពូលលីប៊ី៖ការជ្រើសតាំងលោក Mittig ជានាយករដ្ឋមន្រ្តីគឹរំលោភរដ្ឋធម្មនុញ្ញ - ảnh 1
លោក Ahmed Mitig (រូបថតៈ EPA )


(VOVworld)-នាថ្ងៃទី៩មិថុនា តុលាការលីប៊ីបានចេញសាលក្រមថា ការដែលលោក
 Ahmed Mittig ត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តីក្នុងការបោះឆ្នោតនា ដើមខែ
ឧសភាគឺរំលោភរដ្ឋធម្មនុញ្ញ។ មុននោះ អតីតនាយករដ្ឋមន្រ្តីលីបីលោក Abdullah al-
Thani បានប្រកាសថា នឹងរងចាំការជំនុំជំរះរបស់តុលាការ មុននឹង សម្រេចចិត្តថា តើត្រូវផ្ទេប្តូរសិទ្ធិអំណាចឲ្យលោក Mittigដែរឬ អត់។ លោក Mittigត្រូវ បានជ្រើស
តាំងជានាយករដ្ឋមន្រ្តីរបស់លីប៊ីនាថ្ងៃទី៤ឧសភា ក្នុងការបោះឆ្នោត របស់មហា
សន្និបាតប្រជាជនទូទាំងប្រទេស (GNC-រដ្ឋសភាបណ្តោះអាសន្នរបស់លីប៊ី)។​តាម
លទ្ធផលដែលបានប្រកាសក្រោយការបោះឆ្នោតនៅ GNC លោក Mittig ទទួល
បានសម្លេងគាំទ្រចំនួន១១៣ គឺមិនគ្រប់នឹង១២០សម្លេងអប្បបរមា​ឡើយ។ ប៉ុន្តែ ក្រោយពីរាប់សន្លឹកឆ្នោតឡើងវិញ លោក Mittig ទទួលបានសម្លេង គាំទ្រចំនួន
១២១។ តាមផែនការ លោក Mittig នឹងដឹកនាំប្រទេសលីប៊ីដល់ថ្ងៃទី ២៥មិថុនា ដល់ពេលដែលលីបីរៀបចំការបោះឆ្នោតសកលជំនួសឲ្យ GNC៕

ប្រតិកម្មទៅវិញ

ផ្សេងៗ