តុលាការកូរ៉េខាងត្បូងផ្តល់សច្ចាប័នលើដីកាចាប់ខ្លួនលោកប្រធានាធិបតី Yoon Suk Yeol
(VOVWORLD) - នាព្រឹកថ្ងៃទី ៣១ ធ្នូ តុលាការកូរ៉េខាងត្បូងបានផ្តល់សច្ចាប័នលើដីកាចាប់ខ្លួនលោកប្រធានាធិបតី Yoon Suk Yeol ដើម្បីបម្រើការស៊ើបអង្កេតលើការប្រកាសច្បាប់អាជ្ញាសឹករបស់លោកកាលពីយប់ថ្ងៃទី ៣ ខែធ្នូ។
លោក Yoon Suk Yeol បច្ចុប្បន្ន ត្រូវបានព្យួរពីតំណែងជាប្រធានាធិបតី។ មុននោះ ការិយាល័យស៊ើបអង្កេតអំពើពុករលួយនៃមន្ត្រីជាន់ខ្ពស់(CIO) កម្លាំងប៉ូលីស អង្គភាពស៊ើបអង្កេតនៃក្រសួងការពារជាតិ និងក្រុមស៊ើបអង្កេតបានបញ្ជូនសំណើចាប់ខ្លួនលោកប្រធានាធិបតី Yoon Suk Yeol ទៅកាន់តុលាការខណ្ឌសេអ៊ូលខាងលិចនៅពាក់កណ្តាលអធ្រាត្រថ្ងៃទី ២៩ ខែធ្នូ។
លោក Yoon Suk-yeol ។ រូបថត៖ រ៉យទ័រ |
ក្រុមអ្នកស៊ើបអង្កេតបានចោទប្រកាន់លោកប្រធានាធិបតី Yoon Suk Yeol ពីបទរំលោភអំណាចដោយប្រកាសច្បាប់អាជ្ញាសឹកកាលពីថ្ងៃទី ៣ ខែធ្នូ និងបញ្ជាឱ្យដាក់ពង្រាយកងទ័ពទៅកាន់រដ្ឋសភា ដើម្បីរារាំងសមាជិកសភាមិនឱ្យបោះឆ្នោតបដិសេធក្រឹត្យនេះ។ លោកប្រធានាធិបតី Yoon Suk Yeol បានបដិសេធការចោទប្រកាន់នេះ ដោយអះអាងថា ការប្រកាសច្បាប់អាជ្ញាសឹកគឺជា "សកម្មភាពរដ្ឋបាល" សំដៅព្រមានគណបក្សប្រឆាំងអំពីអ្វីដែលលោកហៅថា "ការរំលោភអំណាចនីតិបញ្ញត្តិ" ។ ក្រុមមេធាវីរបស់លោកប្រធានាធិបតី Yoon Suk Yeol បន្ទាប់មកបានប្តឹងជំទាស់នឹងសំណើចាប់ខ្លួនទៅកាន់តុលាការ ដោយលើកហេតុផលថា ដីកានេះត្រូវការលុបចោល ដោយសារតែ CIO មិនមានសិទ្ធិស៊ើបអង្កេតលើការចោទប្រកាន់ពីបទបះបោរនោះទេ៕