តុលាការ​ប៉ាគីស្ថាន​ផ្អាក​ការ​កាត់ទោសពី​បទ​​ពុករលួយ​ចំពោះ​អតីត​នាយក​រដ្ឋមន្ត្រី លោក Imran Khan ជា​បណ្ដោះអាសន្ន

(VOVWORLD) - តុលាការកំពូលនៃទីក្រុង Islamabad របស់ប៉ាគីស្ថានកាលពីថ្ងៃទី ១ខែមេសា បានទទួលយកបណ្តឹងឧទ្ធរណ៍របស់អតីតនាយករដ្ឋមន្ត្រី Imran Khan លើការចោទប្រកាន់ពីបទពុករលួយ និងបានព្យួរសាលក្រមឱ្យជាប់ពន្ធនាគាររយៈពេល ១៤ ឆ្នាំរបស់លោក។

មួយសប្តាហ៍មុនការបោះឆ្នោតនៅថ្ងៃទី ៨ ខែកុម្ភៈ លោក Khan និងភរិយាគឺលោកស្រី Bushra Bibi ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ១៤ ឆ្នាំពីបទលក់អំណោយរបស់រដ្ឋដោយខុសច្បាប់។ គណបក្ស Tehreek-e-Insaf (PTI) របស់អតីតនាយករដ្ឋមន្ត្រី Khan បានដកស្រង់សេចក្តីប្រកាសរបស់តុលាការជាន់ខ្ពស់ទីក្រុង Islamabad ដោយនិយាយថា តុលាការនឹងព្យួរការកាត់ទោសរបស់លោក Khan និងភរិយារហូតដល់ការសម្រេចចិត្តចុងក្រោយ។ តាមការគ្រោងទុក សាលក្រមនឹងត្រូវបានលើកមកជជែកដេញដោល បន្ទាប់ពីបុណ្យ Eid នាពេលខាងមុខ។

តុលាការ​ប៉ាគីស្ថាន​ផ្អាក​ការ​កាត់ទោសពី​បទ​​ពុករលួយ​ចំពោះ​អតីត​នាយក​រដ្ឋមន្ត្រី លោក Imran Khan ជា​បណ្ដោះអាសន្ន - ảnh 1អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Imran Khan បង្ហាញខ្លួននៅតុលាការកំពូលក្នុងទីក្រុង Islamabad ប្រទេសប៉ាគីស្ថាន ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៣។ រូបថត៖ AFP/TTXVN

អតីតនាយករដ្ឋមន្ត្រី Khan កំពុងជាប់ពន្ធនាគារនៅទីក្រុង Rawalpindi ពីបទល្មើសផ្សេងទៀត រួមទាំងអាពាហ៍ពិពាហ៍ខុសច្បាប់ និងការលាតត្រដាងអាថ៌កំបាំងរបស់រដ្ឋ។ បទល្មើសទាំងនេះ បានរារាំងលោកមិនឱ្យកាន់មុខតំណែងសាធារណៈក្នុងរយៈពេល ១០ ឆ្នាំខាងមុខ។ រហូតមកដល់ពេលនេះ លោក Imran Khan បានបដិសេធរាល់ការចោទប្រកាន់ ដោយអះអាងថា កាយវិការទាំងនេះ គឺមានបំណងរារាំងលោកមិនឲ្យចូលរួមក្នុងឆាកនយោបាយ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ