ថៃ៖ ការបោះឆ្នោតសកលនឹងត្រូវបានរៀបចំឡើងនាថ្ងៃទី ២ កុម្ភៈ ឆ្នាំ ២០១៤

ថៃ៖ ការបោះឆ្នោតសកលនឹងត្រូវបានរៀបចំឡើងនាថ្ងៃទី ២ កុម្ភៈ ឆ្នាំ ២០១៤ - ảnh 1
បណ្ដាបាតុករនៅតែធ្វើបាតុកម្មនៅរាជធានីបាងកក។ (Image: Vietnam+)

(VOVworld) – នាយប់ថ្ងៃទី ៩ ធ្នូ ព្រមហាក្សត្រថៃ Bhumibol Adulyadej បាន ឡាយព្រះហត្ថជាផ្លូវការលើសេចក្តីសម្រេចចិត្តអំពីការរំសាយរដ្ឋសភានិង
រៀបចំ ការបោះឆ្នោតសកលថ្មីនៅប្រទេសនេះ នាថ្ងៃទី​ ២ កុម្ភៈ ឆ្នាំ ២០១៤។ សេចក្តីសម្រេចនេះត្រូវបាននាំចេញ បន្ទាប់ពី នាយករដ្ឋមន្ត្រីថៃ លោកស្រី
Yingluck Shinawatra បានប្រកាសរំសាយរដ្ឋសភានិងរៀបចំការបោះឆ្នោត យ៉ាងឆាប់បំផុតដែលអាចធ្វើបាន នាព្រឹកថ្ងៃទី ៩ ធ្នូ សំដៅបញ្ឈប់វិបត្តិ
នយោបាយនាបច្ចុប្បន្ន។ ប៉ុន្តែ ដោយមិនអើពើរដល់ការខំប្រឹប្រែងបន្ធូស្រាល
ភាពតានតឹង របស់នាយករដ្ឋមន្ត្រី Yingluck មេដឹកនាំបាតុកម្ម លោក Suthep
Thaugsuban នៅតែអះអាងនូវគោលដៅរបស់បាតុករមិនគឺត្រឹមតែរំសាយ
រដ្ឋសភាប៉ុណ្ណោះ ទេថែមទាំង រដ្ឋាភិបាលកាន់អំណាចត្រូវលាលែងពីដំណែង
ដើម្បីបង្កើតក្រុមប្រឹក្សាប្រជាជនមួយសំដៅអនុវត្តកំណែទម្រង់ប្រព័ន្ធនយោ
បាយមុនពេល រដ្ឋាភិបាលថ្មីមួយនឹងត្រូវបានបង្កើតឡើងទៀតផង។ ក្នុង
ព្រឹត្តិការទាក់ទិនមួយទៀត កងទ័ពថៃបានប្រកាសថាស្ថានភាពនយោបាយ
នឹងត្រូវបានកែលំអរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ