ថ្ងៃប្រជុំចុងក្រោយរបស់ AMM ៤៩ និងសន្និសីទទាក់ទិននានាពិភាគ្សាអំពីបញ្ហាសំខាន់ជាច្រើនក្នុងតំបន់

ថ្ងៃប្រជុំចុងក្រោយរបស់ AMM ៤៩ និងសន្និសីទទាក់ទិននានាពិភាគ្សាអំពីបញ្ហាសំខាន់ជាច្រើនក្នុងតំបន់ - ảnh 1
បណ្ដារដ្ឋមន្រ្តីចូលរួមសន្និសីរដ្ឋមន្រ្តីការបរទេសអាស៊ាន-ចិន (រូបថត៖Pham Kien/TTXVN)

(VOVworld) - នាថ្ងៃទី២៦ កក្កដា នៅរដ្ឋធានីវៀងច័ន្ទ ប្រទេសឡាវ បានប្រព្រឹត្ត
ទៅថ្ងៃប្រជុំចុងក្រោយក្នុងក្របខ័ណ្ឌនៃសន្និសីទរដ្ឋមន្រ្តីរដ្ឋមន្រ្តីការបរទេសអាស៊ាន
លើកទី៤៩ (AMM ៤៩) និងសន្និសីទទាក់ទិននានា។ក្នុងថ្ងៃប្រជុំចុង ក្រោយនេះ
ប្រព្រឹត្តទៅកិច្ចប្រជុំជាច្រើនរួមមាន កិច្ចប្រជុំអាស៊ាន+៣ (រួមមានចិន ជប៉ុន កូរ៉េខាង
ត្បូង)លើកទី១៧ សន្និសីទដ្ឋមន្រ្តីការបរទេសនៃបណ្ដាប្រទេសចូល រួមសន្និសីទ
ជាន់ខ្ពស់អាស៊ីខាងកើត (EAS) លើកទី៦ និងវេទិការតំបន់អាស៊ាន (ARF) លើកទី
២៣ ដោយមានការចូលរួមរបស់ប្រទេសសមាជិកអាស៊ានទាំង១០ និងប្រទេស
ដៃគូចំនួន១៧។នៅសន្និសីទអាស៊ាន+៣ បណ្ដារដ្ឋមន្រ្តីនឹងពិភាគ្សា អំពីការងារ
ត្រៀមរៀបចំឲ្យសន្និសីទជាន់ខ្ពស់អាស៊ាន+៣ នាខែកញ្ញាខាងមុខ ក្នុងនោះមាន
ការអនុម័តលើសេចក្ដីថ្លែងការណ៍ជាន់ខ្ពស់អាស៊ាន+៣ ស្ដីអំពីការ អភិវឌ្ឍន៍និរន្តរ
ភាពដែលត្រូវបានលើកឡើងដោយប្រទេសឡាវ។សន្និសីទ EAS នឹង ផ្ដោតការ
ពិភាគ្សាទៅលើរចនាសម្ព័ន្ធនៅក្នុងតំបន់និងតួនាទីរបស់ EAS។នៅ វេទិការ ARF
បណ្ដារដ្ឋមន្រ្តីគ្រោងនឹងអនុម័តលើសេចក្ដីថ្លែងការណ៍ ​ARF ស្ដីអំពី ការបង្កើន
ការគ្រប់គ្រងព្រំដែនប្រឆាំងបទល្មើសដែលត្រូវបានលើកឡើងដោយប្រទេស
ចិន និងសេចក្ដីថ្លែងការណ៍ ARF ស្ដីអំពីករណីវាយប្រហារភេរវកម្មនាពេលកន្លង
មកដែលត្រូវបានផ្ដើមឡើងដោយជប៉ុន ក៏ដូចជាសេចក្ដីថ្លែងការណ៍ ARF ស្ដីអំពី
ការបង្កើនកិច្ចសហប្រតិបតិ្តការរវាងកម្លាំងអនុវត្តន៍ច្បាប់នៅសមុទ្រផ្ដើមឡើង
ដោយវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ