ថៃចាប់ខ្លួនមុខសញ្ញាចំនួន ២ នាក់ដែលផ្សាយព័ត៌មានខុសឆ្គងអំពីការវាយប្រហារដោយគ្រាប់បែក

ថៃចាប់ខ្លួនមុខសញ្ញាចំនួន ២ នាក់ដែលផ្សាយព័ត៌មានខុសឆ្គងអំពីការវាយប្រហារដោយគ្រាប់បែក - ảnh 1
ថៃចាប់ខ្លួនមុខសញ្ញាចំនួន ២ នាក់ដែលផ្សាយព័ត៌មានខុសឆ្គងអំពីការវាយប្រហារដោយគ្រាប់បែក (Image: VNA)


(VOVworld) – នារសៀលថ្ងៃទី ២៣ សីហា រដ្ឋអំណាចថៃបានឲ្យដឹងថា៖
គេបានជាប់ខ្លួនជនសង្ស័យចំនួន ២ នាក់ដែលផ្សាយព័ត៌មានខុសឆ្គងទាក់
ទិន ដល់ការវាយប្រហារដោយគ្រាប់បែកទៅលើវិហារ Erawan នៅរាធានី
បាងកក នាយប់ថ្ងៃទី ១៧ សីហា ដែលធ្វើឲ្យមនុស្សចំនួន ២០ នាក់ត្រូវស្លាប់។
ក្នុងនោះ និស្សិតមួយនាក់បានផ្សាយពាក្យគំរាមកំហែងវាយប្រហារដោយ
គ្រាប់បែកលើ បណ្តាញសង្គម Facebook ដែលត្រូវបានចាប់ឃុំខ្លួននាថ្ងៃទី
 ២២ សីហា នៅទីក្រុង Ayutthaya ហើយត្រូវបានចោទប្រកាន់ពីបទល្មើស
កំព្យូទ័រ។ ក្នុង ករណីត្រូវបានកាត់ទោស មុខសញ្ញានេះអាចត្រូវជាប់គុក ៥
 ឆ្នាំនិងបង់ប្រាក់ ពិន័យ ១ សែន baht។ រដ្ឋអំណាចថៃមិនផ្តល់ព័ត៌មានណា
មួយអំពីការចាប់ខ្លួន មុខសញ្ញាទីពីរនេះឡើយ គ្រាន់តែជូនដំណឹងថា៖ ការ
ចាប់ឃុំខួនប្រព្រឹត្តទៅនៅទីក្រុងបាងកកតែប៉ណ្ណោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ