ថ្នាក់ដឹកនាំ ស.ប.ប.ក. និងអាមេរិកនឹងពិភាក្សាអំពីទំនាក់ទំនងទ្វេភាគីថ្មី

(VOVWORLD) - ទីភ្នាក់ងារសារព័ត៌មានមជ្ឈឹម ស.ប.ប.ក. (KCNA) នាថ្ងៃទី ១១ មិថុនា បានឲ្យដឹងថា៖ ថ្នាក់ដឹកនាំប្រទេសនេះ លោក Kim Jong-un នឹងពិភាក្សាទំនាក់ ទំនងថ្មីរវាងព្យុងយ៉ាងនិងវ៉ាស៊ីនតោននៅជំនួបកំពូលជាមួយប្រធានាធិបតី អាមេរិកលោក Donald Trump នាថ្ងៃទី ១២ សឹង្ហបុរី។ តាម KCNA ថា៖ ថ្នាក់ដឹក នាំទាំងពីររូបនឹងពិភាក្សាអំពីការកសាងយន្តការរក្សាសន្តិភាពយូរអង់វែងនិង ចីរភាពមួយលើឧបទ្វីបកូរ៉េនិងការលុបបំបាត់នុយក្លេអ៊ែរ។ 
ថ្នាក់ដឹកនាំ ស.ប.ប.ក. និងអាមេរិកនឹងពិភាក្សាអំពីទំនាក់ទំនងទ្វេភាគីថ្មី - ảnh 1 ថ្នាក់ដឹកនាំ ស.ប.ប.ក. និងអាមេរិកនឹងពិភាក្សាអំពីទំនាក់ទំនងទ្វេភាគីថ្មី

ទីភ្នាក់ងារសារព័ត៌មានមជ្ឈឹម ស.ប.ប.ក. (KCNA) នាថ្ងៃទី ១១ មិថុនា បានឲ្យដឹងថា៖ ថ្នាក់ដឹកនាំប្រទេសនេះ លោក Kim Jong-un នឹងពិភាក្សាទំនាក់ ទំនងថ្មីរវាងព្យុងយ៉ាងនិងវ៉ាស៊ីនតោននៅជំនួបកំពូលជាមួយប្រធានាធិបតី អាមេរិកលោក Donald Trump នាថ្ងៃទី ១២ សឹង្ហបុរី។ តាម KCNA ថា៖ ថ្នាក់ដឹក នាំទាំងពីររូបនឹងពិភាក្សាអំពីការកសាងយន្តការរក្សាសន្តិភាពយូរអង់វែងនិង ចីរភាពមួយលើឧបទ្វីបកូរ៉េនិងការលុបបំបាត់នុយក្លេអ៊ែរ។ នាថ្ងៃទី ១០ មិថុនា សេតវិមានបានឲ្យដឹងថា៖ គណៈប្រតិភូរបស់អាមេរិកនិងកូរ៉េខាងជើងជួបគ្នានៅ សឹង្ហបុរីនាថ្ងៃទី ១១ មិថុនា មុនពេលជំនួបកំពូលរវាងប្រធានាធិបតីអាមេរិក លោក Donald Trump និងថ្នាក់ដឹកនាំ ស.ប.ប.ក. លោក Kim Jong-un។ លោក Donald Trump ក៏នឹងជួបធ្វើការជាមួយនាយករដ្ឋមន្ត្រីសឹង្ហបុរី លោក Lee Hsien Long នា ថ្ងៃដដែលផងដែរ។ នារសៀលថ្ងៃទី ១០ មិថុនា ក្រសួងការបរទេសសឹង្ហបុរីបាន ចេញសេចក្តីប្រកាសថា៖ ជំនួបសន្ទនារវាងនាយករដ្ឋមន្ត្រីសឹង្ហបុរី លោក Lee Hsien Long និងថ្នាក់ដឹកនាំកូរ៉េខាងជើង លោក Kim Jong-un កំពុងប្រព្រឹត្តទៅ។ភាគីទាំងពីរបានពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី សភាពការណ៍នៅ ស.ប.ប.ក. ក៏ដូចជា ការផ្លាស់ប្តូវិជ្ជមានលើឧបទ្វីបកូរ៉េនាពេលថ្មីៗនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ