ថ្នាក់ដឹកនាំកូរ៉េខាងជើងសង្កត់ធ្ងន់លើការសន្យាលុបបំបាត់នុយក្លេអ៊ែរតាម ដំណាក់កាលនីមួយៗ

(VOVWORLD) -ទីភ្នាក់ងារសារព័ត៌មានកណ្ដលកូរ៉េខាងជើង (KCNA) នាថ្ងៃទី ១ មិថុនាបានជូនដំណឹងថា៖ ថ្នាក់ដឹកនាំនៃប្រទេសខ្លួនលោក Kim Jong-un បានអះអាងសារជាថ្មីនូវការសន្យា លុបបំបាត់នុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ ព្រមទាំងបង្ហាញក្តីសង្ឃឹមអំពីដំណើរការដោះស្រាយបញ្ហានេះតាមដំណាក់កាលនីមួយៗ
ថ្នាក់ដឹកនាំកូរ៉េខាងជើងសង្កត់ធ្ងន់លើការសន្យាលុបបំបាត់នុយក្លេអ៊ែរតាម ដំណាក់កាលនីមួយៗ - ảnh 1  រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov និងថ្នាក់ដឹកនាំនៃប្រទេសខ្លួនលោក Kim Jong-un 

ថ្លែងមតិនៅក្នុងជំនួបជាមួយ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov នៅ ទីក្រុងព្យុងយ៉ាងនាថ្ងៃទី ៣១ ឧសភាលោក Kim បានសង្កត់ធ្ងន់ថា៖ "ការប្តេជ្ញាចិត្តនេះគឺមិនផ្លាស់ប្តូរ និងមោះមុត" លោក Kim សង្ឃឹមថាទំនាក់ទំនងរវាងអាមេរិកនិងកូរ៉េខាងជើង និងការលុបបំបាត់អាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េនឹងត្រូវដោះស្រាយតាមដំណាក់កាលនីមួយៗ ហើយសង្ឃឹមថែមទៀតថា៖ដំណោះស្រាយសម្រាប់បញ្ហានេះនឹងត្រូវបានពិភាក្សាតាមរយៈកិច្ចសន្ទនាប្រកបដោយប្រសិទ្ធភាព និងមានចរិតលក្ខណៈស្ថាបនា។

ក្នុងបម្រែបម្រូលទាក់ទិនមួយទៀត នាព្រឹកថ្ងៃទី ១ មិថុនា មន្ត្រីជាន់ខ្ពស់កូរ៉េខាងជើង និងកូរ៉េខាងត្បូងបានបើកកិច្ចចរចាដើម្បីពិភាក្សាអំពីជំហាននីមួយៗក្នុងការអនុវត្តកិច្ចព្រមព្រៀង ដែលត្រូវបានថ្នាក់ដឹកនាំនៃប្រទេសទាំងពីចុះហត្ថលេខាក្នុងជំនួបកំពូលអន្តរកូរ៉េនាថ្ងៃទី ២៧ មេសាកន្លងទៅ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ