ថ្នាក់ដឹកនាំក្រសួងការពារប្រទេសវៀតណាមទទួលជួបជាមួយនាយកស្ថាប័នសហព័ន្ធរុស្ស៊ី

ថ្នាក់ដឹកនាំក្រសួងការពារប្រទេសវៀតណាមទទួលជួបជាមួយនាយកស្ថាប័នសហព័ន្ធរុស្ស៊ី - ảnh 1
ឧត្តមសេនីយ៍ឯក Truong Quang Khanh បានទទួលជួបសន្ទនា
ជាមួយនាយកស្ថាប័នសហព័ន្ធរុស្ស៊ី ទទួលបន្ទុកកិច្ចសហប្រតិបត្តិការ
បច្ចេកទេសយោធា លោក Aleksardr Vasilievich Fomin (រូបថតៈQDND)
)


(VOVworld)-នារសៀលថ្ងៃទី៦មេសា នៅទីក្រុងហាណូយ ឧត្តមសេនីយ៍ឯក
Truong Quang Khanh អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានទទួល ជួបសន្ទនាជាមួយនាយកស្ថាប័នសហព័ន្ធរុស្ស៊ី ទទួលបន្ទុកកិច្ចសហប្រតិបត្តិការ
បច្ចេកទេសយោធា លោក Aleksardr Vasilievich Fomin ក្នុងឱកាសលោកមក បំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។ ឧត្តមសេនីយ៍ឯក Truong Quang
Khanh បានចាត់ទុកថា នាពេលកន្លងទៅ កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងវៀតណាមជាមួយរុស្ស៊ីមានការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លារ។ ក្នុងនោះ កិច្ចសហ ប្រតិបត្តិការលើវិស័យយោធា ការពារជាតិមានការផ្លាស់ប្តូរយ៉ាងសកម្ម។ នា
ពេលខាងមុខ ប្រទេសទាំងពីរគប្បីបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យ ឧស្សា
ហកម្មយោធា បណ្តុះបណ្តាលកម្មាភិបាល និងផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់
ថ្នាក់។ នៅទីនេះ លោក Aleksardr Vasilievich Fomin មានបំណងថា  កិច្ចសហប្រ
តិបត្តិការយោធារវាងប្រទេសទាំងពីរ បានពង្រឹងនិងពង្រីកពីមួយថ្ងៃ ទៅមួយថ្ងៃ
និងជម្រុញកិច្ចសហប្រតិបត្តិការនេះលើវិស័យព័ត៌មាននិងទូរគមនាគមទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ