ថ្នាក់ដឹកនាំក្រសួងនគរបាលវៀតណាមទទួលជួបសន្ទនាជាមួយប្រធាន តំណាងក្រសួងសន្តិសុខចិន

ថ្នាក់ដឹកនាំក្រសួងនគរបាលវៀតណាមទទួលជួបសន្ទនាជាមួយប្រធាន តំណាងក្រសួងសន្តិសុខចិន - ảnh 1
អនុរដ្ឋមន្រ្តីអចិន្ត្រៃក្រសួងនគរបាលវៀតណាម Dang Van Hieu (ខាងស្ដាំ)ទទួលជួប
សន្ទនាជាមួយប្រធានតំណាងក្រសួងសន្តិសុខចិនប្រចាំនៅវៀតណាមលោក Wang Jizhou

(VOVworld) - នៅជំនួបសន្ទនាជាមួយប្រធានតំណាងក្រសួងសន្តិសុខចិនប្រចាំនៅ
វៀតណាមលោក  Wang Jizhou ដែលកំពុងអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀត
ណាមនារសៀល ថ្ងៃទី១៧ មិថុនា នៅរដ្ឋធានីហាណូយ ឧត្តមសេនីយ៍ឯក Dang Van
Hieu អនុរដ្ឋ មន្រ្តីអចិន្ត្រៃក្រសួងនគរបាលវៀតណាមបានសំដែងក្ដីសប្បាយរីករាយ
ដោយ សារក្នុងប៉ុន្មានឆ្នាំកន្លងទៅ ក្រសួងនគរបាលវៀតណាមនិងក្រសួងសន្តិសុខ
ចិន ជានិច្ចកាលរក្សា ជំរុញកិច្ចសហប្រតិបតិ្តការលើគ្រប់វិស័យ និងទទួលបានលទ្ធ ផលសកម្មជាច្រើន។លោក Dang Van Hieu បានសង្កត់ធ្ងនថា នាពេលខាងមុខ ក្រ
សួងទាំង២ចាំបាច់ត្រូវបង្កើនកិច្ចសហប្រតិបតិ្តការយ៉ាងស្អិតរមួតជាងទៀត ចែករំ
លែកបទពិសោធន៍បង្ការប្រឆាំងបទល្មើស ព្រមទាំងត្រៀមរៀបចំល្អសំរាប់សន្និ
សីទសន្ទនាសន្តិសុខថ្នាក់អនុរដ្ឋមន្រ្តីផងដែរ។

រីឯខ្លួនវិញ លោក Wang Jizhou បានប្រសិទ្ធិពរឲ្យទំនាក់ទំនងសហប្រតិបតិ្តការ
រវាងប្រទេសទាំង២និយាយរួម រវាងក្រសួងសន្តិសុខចិននិងក្រសួងនគរបាល វៀតណាមនិយាយដោយឡែក អភិវឌ្ឍន៍ដោយឥតឈប់ឈរ រួមចំណែកបង្កើន ចំណងមិត្តភាពនិងកិច្ចសហប្រតិបតិ្តការលើគ្រប់វិស័យរវាងប្រទេសទាំង២៕

ប្រតិកម្មទៅវិញ

ផ្សេងៗ