ថ្នាក់ដឹកនាំគ្រប់រូបរបស់ EU រៀបចំកិច្ចប្រជុំកំពូលពិភាក្សាអំពីលទ្ធផលនៃការបោះឆ្នោតសភាអឺរ៉ុប

ថ្នាក់ដឹកនាំគ្រប់រូបរបស់ EU រៀបចំកិច្ចប្រជុំកំពូលពិភាក្សាអំពីលទ្ធផលនៃការបោះឆ្នោតសភាអឺរ៉ុប - ảnh 1
ការបោះឆ្នោតសភាអឺរ៉ុប (EP) លើកទី ៨ បានប្រព្រឹត្តទៅនាពេលថ្មីៗនេះ។ (Image: Vietnam+)

(VOVworld) – នាថ្ងៃទី ២៧ ឧសភា ថ្នាក់ដឹកនាំគ្រប់រូបរបស់សហភាពអឺរ៉ុប (EU) បាន រៀបចំកិច្ចប្រជុំកំពូលនៅទីក្រុង Brussels (បែលហ្ស៊ីក) សំដៅពិភាក្សាអំពីលទ្ធផលនៃ ការបោះឆ្នោតសភាអឺរ៉ុប (EP) លើកទី ៨ ដែលបានប្រព្រឹត្តទៅនាពេលថ្មីៗនេះ។ ក្នុងនោះបណ្ដាគណៈបក្សស្តាំនិយមនិងតាមនន្នាការសង្ស័យប្រាក់អឺរ៉ូដណ្តើមបានជ័យ ជំនះធំនៅប្រទេស EU មួយចំនួន។ បណ្ដាថ្នាក់ដឹកនាំ EU  ក៏បានពិភាក្សាអំពីរបៀប ជ្រើសតាំងប្រធានគណៈកម្មាធិការអឺរ៉ុប (EC) ថ្មី ផងដែរ។ នាបច្ចុប្បន្ន  លោក Jean
Claude Juncker របស់គណៈបក្សប្រជាជនអឺរ៉ុប (EPP) និងលោក Martin Schulz របស់គណៈបក្សសង្គមអឺរ៉ុប (PES) គឺជាបេក្ខជនចំនួន ២ រូបដែលមានលទ្ធភាព ដណ្តើមបានជ័យជំនះច្រើនបំផុត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ