ថ្នាក់ដឹកនាំជប៉ុននិងអាមេរិកចរចាទ្វេភាគី

(VOVWORLD) -ស្ដីពីបញ្ហា ស.ប.ប.កនោះ លោកប្រធានាធិបតី Donald Trump បានព្យាករណ៍ថា ស.ប.ប.ក នឹងមាន"ប្រការល្អប្រសើរជាច្រើន" ដោយមិនអើពើនឹងការបាញ់បង្ហោះមីស៊ីលរបស់ទីក្រុងព្យុងយ៉ាងនាពេលថ្មីៗនេះឡោះយ។

នាថ្ងៃទី ២៧ ខែឧសភា នាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe និងប្រធានាធិបតីអាមេរិកលោក Donald Trump បានជួបចរចានៅ ទីក្រុងតូក្យូ។ នេះគឺជាការចរចាលើកទី ១១ រវាងថ្នាក់ដឹកនាំទាំងពីររូបជប៉ុន និងអាមេរិក។

ថ្នាក់ដឹកនាំជប៉ុននិងអាមេរិកចរចាទ្វេភាគី - ảnh 1 ប្រធានាធិបតីអាមេរិកលោក Donald Trump (ឆ្វេង) និងនាយករដ្ឋមន្ត្រីជប៉ុនលោកShinzo Abe (រូបថត៖ THX / TTXVN)

អញ្ជើញថ្លែងនៅទីនេះ នាយករដ្ឋមន្ត្រី លោក Shinzo Abe បានឲ្យដឹងថា លោកមានគោលបំណងចង់ពិភាក្សាយ៉ាងស្មោះត្រង់ជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump អំពីរាល់បញ្ហា ដែលសហគមន៍អន្តរជាតិកំពុងប្រឈម ក្នុងនោះមាមបញ្ហា ស.ប.ប.ក ក៏ដូចជាទំនាក់ទំនងសេដ្ឋកិច្ចរវាងជប៉ុន និងអាមេរិក និងរាល់គោលដៅឆ្ពោះទៅកិច្ចប្រជុំកំពូលនៃក្រុមខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍ ដែលទើបលេចចេញជួរមុខនៅលើពិភពលោក (G20) នៅទីក្រុងអូសាកានាខែមិថុនាខាងមុខ ។

ជាការឆ្លើយតប លោកប្រធានាធិបតី Donald Trump បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងសម្ព័ន្ធមិត្តជាមួយជប៉ុន។ ទន្ទឹមនឹងនេះ ថ្នាក់ដឹកនាំអាមេរិករូបនេះបាននិយាយថា ភាគីទាំងពីរកំពុងធ្វើការយ៉ាងសកម្ម ដើម្បី ដោះស្រាយរាល់បញ្ហាខ្វែងគំនិតគ្នាលើវិស័យពាណិជ្ជកម្ម ឲ្យបានឆាប់ៗ។ លោកបានសម្ដែងក្ដីសង្ឃឹមថា ភាគីទាំងពីរនឹងចេញសេចក្ដីប្រកាសរួមស្ដីពីបញ្ហាពាណិជ្ជកម្មនាខែសីហាខាងមុខ។

ស្ដីពីបញ្ហា ស.ប.ប.កនោះ លោកប្រធានាធិបតី Donald Trump បានព្យាករណ៍ថា ស.ប.ប.ក នឹងមាន"ប្រការល្អប្រសើរជាច្រើន" ដោយមិនអើពើនឹងការបាញ់បង្ហោះមីស៊ីលរបស់ទីក្រុងព្យុងយ៉ាងនាពេលថ្មីៗនេះឡោះយ។

ស្ដីពីបញ្ហាអ៊ីរ៉ង់ លោកប្រធានាធិបតី Donald Trump បានអះអាងថា អាមេរិកនៅតែបើកចំហកិច្ចចរចាជាមួយ អ៊ីរ៉ង់ ហើយថែមទាំងមានជំនឿជាក់ថា ប្រទេសសាធារណរដ្ឋឥស្លាមនេះក៏មានគោលបំណងដូច្នេះដែរ។ លោក Donald Trump បន្តនិយាយាថា លោកទន្ទឹមរង់ចាំរដ្ឋាភិបាលជប៉ុនដើរតួនាទីជាអាជ្ញាកណ្ដាល ព្រមទាំងសង្កត់ធ្ងន់ថា "គ្មាននរណាម្នាក់ចង់ឃើញហេតុការណ៍អាក្រក់កើតឡើងឡើយ" ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ