ថ្នាក់ដឹកនាំទីក្រុងហូជីមិញជូនពរបណ្ដាអ្នកមុខអ្នកការកាតូលិកក្នុងឱកាសបុណ្យណូអែល


ថ្នាក់ដឹកនាំទីក្រុងហូជីមិញជូនពរបណ្ដាអ្នកមុខអ្នកការកាតូលិកក្នុងឱកាសបុណ្យណូអែល - ảnh 1
ថ្នាក់ដឹកនាំទីក្រុងហូជីមិញជូនពរបណ្ដាអ្នកមុខអ្នកការកាតូលិកក្នុងឱកាសបុណ្យណូអែល
(Image: sggp)

(VOVworld) – នារសៀលថ្ងៃទី ២២ ធ្នូ លេខារងអចិន្ត្រៃយ៍គណៈកម្មាធិការបក្ស
ទីក្រុង ហូជីមិញ (ភាគខាងត្បូងវៀតណាម) លោក Vo Van Thuong ទៅសាកសួរ
សុខទុកនិង ជូនពរថ្នាក់ដឹកនាំនៃគណៈកម្មាធិការសាមគ្គីភាពគ្រិស្តសាសនិក
ទីក្រុងហូជីមិញ ប៉ាងហ្វាស់ទីក្រុងហូជីមិញនិងអគ្គសម្ព័ន្ធភាពសមាគមប្រូតែស្តង់
វៀតណាម (ភាគ ខាងត្បូង) ក្នុងឱកាសបុណ្យណូអែលឆ្នាំ ២០១៤ និងបុណ្យចូល
ឆ្នាំថ្មី ២០១៥។ ក្នុងការសាកសួរសុខទុក្ខថ្នាក់ដឹកនាំគណៈកម្មាធិការសាមគ្គីភាព
គ្រិស្តសាសនិកទីក្រុងហូជីមិញនិងជាប្រធានក្រុមប្រឹក្សាអេវ៉ែកវៀតណាម អាសឺវ៉ែក
Paolo Bui Van Doc លោក Vo Van Thuong បានសម្តែងគោលបំណងថា៖ នាពេលខាង
មុខ សហគមន៍ គ្រិស្តសាសនិកទីក្រុងបន្តពង្រីកស្មារតី “គ្រិស្តសាសនិកល្អគឺជា
ប្រជាពលរដ្ឋល្អ” ហើយប្រមូលផ្តុំអភិវឌ្ឍន៍សេដ្ឋកិច្ចរួមចំណែកធានាស្ថានភាព
សន្តិសុខសណ្តាប់ធ្នាប់កនៅទីក្រុងធ្វើឲ្យនាំទីក្រុងហូជីមិញកាន់តែអភិវឌ្ឍន៍ឲ្យ
បានខ្លាំងក្លាថែមទៀត។ នៅទីស្នាក់ការអគ្គសម្ព័ន្ធភាពសមាគម៍ប្រូតែស្តង់វៀតណាម
លោក Vo Van Thuong បានប្រសិទ្ធិពរជូនបណ្ដាបុព្ធជិកសាសនិកប្រតែស្តង់ទទួល
បានរដូវបុណ្យណូអែលឆ្នាំ ២០១៤ និងបុណ្យចូលឆ្នាំថ្មី ២០១៥ មានសុខភមង្គល
សប្បាយរីករាយគ្រប់ប្រការ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ