ថ្នាក់ដឹកនាំទីក្រុងហូជីមិញទទួលជួបសន្ទនាជាមួយប្រធានាធិបតីបង់ក្លាដែស

ថ្នាក់ដឹកនាំទីក្រុងហូជីមិញទទួលជួបសន្ទនាជាមួយប្រធានាធិបតីបង់ក្លាដែស - ảnh 1
ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញលោក Le Hoang Quan និងប្រធានាធិបតីបង់ក្លាដែសលោក Abdul Hamid (អាវខៀវ)

(VOVworld) - នាយប់ថ្ងៃទី១២ សីហា នៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម
ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងលោក Le Hoang Quan បាន ទទួលជួបសន្ទ
នាជាមួយប្រធានាធិបតីបង់ក្លាដែសលោក Abdul Hamid ដែល កំពុងអញ្ជើញបំពេញ
ទស្សនកិច្ចនៅវៀតណាម។តាមលោក Le Hoang Quan ថា ដំណើរទស្សនកិច្ចរបស់
លោកប្រធានាធិបតីនឹងបើកទូលាយនិងនាំទំនាក់ទំនង សហប្រតិបតិ្តការរវាង
ប្រទេសទាំងពីរឡើងកំពស់ថ្មី។ទីក្រុងហូជីមិញនឹងខំប្រឹងប្រែងដើម្បីពូនជ្រុំឲ្យទំ
នាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបតិ្តការរវាងប្រទេស ទាំងពីរនាពេលខាងមុខ។
រីឯលោកប្រធានាធិបតី Abdul Hamid បានសង្ឃឹមថា ទំនាក់ទំនងវៀតណាម-បង់ក្លា
ដែសនឹងកាន់តែអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាថែមទៀតពី មួយថ្ងៃទៅមួយថ្ងៃ។លោក
Abdul Hamid ក៏មានគោលបំណងថា វៀតណាម និយាយរួមនិងទីក្រុងហូជីមិញ
និយាយដោយឡែកនឹងបន្តបង្កលក្ខណៈងាយ ស្រួលដើម្បីប្រជាជនបង់ក្លាដែស
មកទស្សនានិងធ្វើការនៅទីនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ