ថ្នាក់ដឹកនាំនៃប្រទេសនានាផ្ញើសារទូរលេខនិងសារលិខិតអបអរសាទរទិវាបណ្យឯករាជ្យជាតិលើកទី ៧៥ របស់ប្រទេសវៀតណាម

(VOVWORLD) - ក្នុងឱកាសខួបលើកទី ៧៥ នៃទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម (ថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥ -ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២០) ថ្នាក់ដឹកនាំប្រទេសប្រ៊ុយណេ សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ សាធារណរដ្ឋប្រជាធិបតេយ្យអាល់ហ្សេរី និងប្រជាជន ព្រះរាជាណាចក្រអារ៉ាប់ប៊ីសាអូឌីត ហូឡូង់ ស៊ុយអែត សាធារណរដ្ឋឆែក សាធារណរដ្ឋហ្សំប៊ី សាធារណរដ្ឋអាហ្រ្វិកខាងត្បូង រួមទាំងប្រទេសមួយចំនួនទៀតនៅលើពិភពលោក បានផ្ញើសារលិខិតអបអរសាទរជូនចំពោះថ្នាក់ដឹកនាំបក្សនិងរដ្ឋវៀតណាម។
ថ្នាក់ដឹកនាំនៃប្រទេសនានាផ្ញើសារទូរលេខនិងសារលិខិតអបអរសាទរទិវាបណ្យឯករាជ្យជាតិលើកទី ៧៥ របស់ប្រទេសវៀតណាម - ảnh 1 ពិធីរំលឹកខួបលើកទី ៧៥ នៃទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម (ថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥ -ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២០) 

ក្នុងសារទូរលេខនិងសារលិខិតអបអរសាទររបស់ថ្នាក់ដឹកនាំនៃប្រទេសនានា បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍវិជ្ជមាននៃទំនាក់ទំនងទ្វេភាគីរវាងវៀតណាមនិងបណ្តាប្រទេសដទៃទៀតនៅគ្រប់ជាន់ថ្នាក់ ដោយបញ្ជាក់ពីបំណងចង់បន្តបង្កើនទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យថ្មីៗ ដើម្បីផលប្រយោជន៍រវាងប្រជាជនវៀតណាមនិងប្រជាជននៃបណ្តាប្រទេសដទៃទៀត ក៏ដូចជាដើម្បីសន្តិភាព ស្ថិរភាពនិងវិបុលភាពរួមក្នុងតំបន់ផងដែរ។

ទន្ទឹមនឹងនេះបណ្តាប្រទេសក៏បានសង្ឃឹមថា វៀតណាមនិងប្រទេសដទៃទៀត អាចសហការគ្នាក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍតំបន់និងទំនាក់ទំនងពហុភាគីក្នុងការដោះស្រាយបញ្ហាជាបន្ទាន់របស់ពិភពលោក ជាពិសេសគឺការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ