ថ្នាក់ដឹកនាំបក្ស និងរដ្ឋជូនពរបុណ្យ​តេត​ នៅទីក្រុង Cao Bang ខេត្ត Lao Cai

(VOVWORLD) - នាព្រឹកថ្ងៃទី ១៦ ខែមករា នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញចុះសួរសុខទុក្ខ ជូនពរបុណ្យតេតនិងផ្តល់អំណោយលើកទឹកចិត្តដល់កងកម្លាំងប្រដាប់អាវុធ; គ្រួសារគោលនយោបាយ ជនមានគុណូបការៈ គ្រួសារក្រីក្រ; សមាជិកសហជីព និងកម្មករដែលមានស្ថានភាពលំបាកក្នុងខេត្ត Cao Bang។
ថ្នាក់ដឹកនាំបក្ស និងរដ្ឋជូនពរបុណ្យ​តេត​ នៅទីក្រុង Cao Bang ខេត្ត Lao Cai - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ទៅសួរសុខទុក្ខ ជូនពរបុណ្យតេតនិងផ្តល់អំណោយលើកទឹកចិត្តដល់ប្រជាជននៅខេត្ត Cao Bang។ (រូបថត៖ VOV)

នៅស្រុក Quang Hoa លោកនាយករដ្ឋមន្ត្រីបានប្រគល់អំណោយបុណ្យតេតចំនួន ២០០កញ្ចប់ ជូនដល់គ្រួសារគោលនយោបាយ ជនមានគុណូបការៈ និងគ្រួសារក្រីក្រ; សមាជិកសហជីព និយោជិតនិងកម្មករដែលមានស្ថានភាពលំបាក។ ជួបសំណេះសំណាលជាមួយប្រជាជននៅស្រុក Quang Hoa នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានស្នើថា៖    “ គណៈកម្មាធិការបក្ស និងអាជ្ញាធរគ្រប់ជាន់ថ្នាក់បន្តមានគំនិតផ្តួចផ្តើម កម្មវិធី និងសកម្មភាពដ៏មានអត្ថន័យជាច្រើន ដើម្បីថែទាំបុណ្យតេតសម្រាប់ជនក្រីក្រ ជនមានគុណូបការៈ កម្មករ មុខសញ្ញាគោលនយោបាយនិងគាំពារសង្គម និងជនមានស្ថានភាពលំបាក រួមចំណែកធ្វើឱ្យនិទាឃរដូវកាន់តែកក់ក្តៅដល់មនុស្សគ្រប់រូប មិនទុកឱ្យនរណាម្នាក់នៅពីក្រោយឡើយ។

នាព្រឹកថ្ងៃដដែល នាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញទៅទស្សនានិងអង្កេតតំបន់ច្រកទ្វារព្រំដែន Ta Lung ទីក្រុង Ta Lung ស្រុក Quang Hoa; អង្កេតគម្រោងផ្លូវល្បឿនលឿន Dong Dang - Tra Linh; ជូនពរឆ្នាំថ្មីនៅ ប៉ុស្តិ៍ការពារព្រំដែន Ta Lung ។

នៅឃុំ Trinh Tuong ស្រុក Bat Xat ខេត្ត Lao Cai ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានចូលរួមកម្មវិធី “បុណ្យតេតសប្បុរសធម៌” ដែលរៀបចំឡើងដោយសមាគមកាកបាទក្រហមខេត្ត Lao Cai និងគណៈកម្មាធិការប្រជាជនស្រុក Bat Xat នាព្រឹកថ្ងៃទី១៦ ខែមករាផងដែរ។ នៅទីនេះ ប្រធានរដ្ឋសភា លោក Vuong Dinh Hue និងគណៈប្រតិភូបានជូនអំណោយបុណ្យតេតដល់ជនមានស្ថានភាពលំបាកពិសេស និងគ្រួសារគោលនយោបាយ; កង់និងសំលៀកបំពាក់រដូវរងាដល់ប្អូនៗសិស្សមានស្ថានភាពលំបាក៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ