ថ្នាក់ដឹកនាំបក្សរដ្ឋទៅអូជធូបលោកប្រធានហូជីមិញ

ថ្នាក់ដឹកនាំបក្សរដ្ឋទៅអូជធូបលោកប្រធានហូជីមិញ - ảnh 1
ថ្នាក់ដឹកនាំបក្សរដ្ឋទៅអូជធូបលោកប្រធានហូជីមិញ (Image: VNA)

(VOVworld) – ក្នុងឱកាសរំលឹកខួបអនុស្សរវរីយ៍លើកទី ៤៥ នៃទិវាមរណៈភាពរបស់ លោកប្រធានហូជីមិញ (ថ្ងៃទី ២ កញ្ញា ឆ្នាំ ១៩៦៩-ថ្ងៃទី ២ កញ្ញា ឆ្នាំ ២០១៤) និងទិវា
៤៥ ឆ្នាំអនុវត្តមតកសសន៍របស់លោកប្រធានហូជីមិញ​នាព្រឹកថ្ងៃទី ១៥ សីហា
ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang ប្រធានរដ្ឋសភាវៀតណាម លោក
Nguyen Sinh Hung បានទៅអុជធូបនៅផ្ទះលេខ ៦៧ ចំណុះមណ្ឌលកេរ្តិ៍តំណែល
លោកប្រធានហូជីមិញនៅទីក្រុងហាណូយ។ ក្នុងអំឡូង ៤៥ ឆ្នាំ កន្លងមក បក្សទាំង មូលប្រជាជនទាំងមូលនិងកងទ័ពវៀតណាមទាំងមូលបានខំប្រឹងប្រែងអនុវត្តតាម​មតកសសន៍របស់លោកប្រធានូហូជីមិញ។ ប្រទេសវៀតណាមទទួលបានសមិទ្ធិ
ដ៏ធំធេង ផ្លាស់ប្តូរដោយឥតឈប់ឈរនិងអភិវឌ្ឍន៍លើគ្រប់វិស័យ។ក៏ក្នុងឱកាសនេះ
ដែរ ប្រធានរដ្ឋ Truong Tan Sang និងប្រធានរដ្ឋសភា Nguyen Sinh Hung បានលើកដម្កើង
សមូហភាពបុគ្គលិកកម្មាភិបាលមណ្ឌលកេរ្តិ៍តំណែលលោកប្រធានហូជីមិញដែល
បានខំប្រឹងប្រែងថែរក្សាបណ្ដាវត្ថុតាងរបស់លោកប្រធានហូជីមិញសំរាប់ជំនាន់
ក្រោយៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ