ថ្នាក់ដឹកនាំប្រទេសនានាជួបចរចារនៅខាងក្រៅសន្និសីទកំពូល G២០

(VOVworld) - នាថ្ងៃទី៥ កញ្ញា នាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe បាន
អញ្ជើញជួបចរចារជាមួយប្រធានរដ្ឋចិនលោក Xi Jinping នៅទីក្រុង Hangzhou
ប្រទេសចិន ក្រោយពីសន្និសីទកំពូលក្រុមបណ្ដាខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍និងកំពុង
 រីកចម្រើនជួរមុខលើពិភពលោក (G២០) ទើបនឹងបានបិទបញ្ចប់នាថ្ងៃដដែល។
ប្រធានរដ្ឋចិនលោក Xi Jinping ចាត់ទុកថា ប៉េកាំងនិងតូក្យូចាំបាច់ត្រូវបោះបង់ចោល
ការខ្វែងគំនិតហើយនាំទំនាក់ទំនងទ្វេភាគីវិលត្រឡប់ដំណើរការអភិវឌ្ឍន៍យ៉ាងឆាប់
រហ័ស។លោក Xi Jinping សង្កត់ធ្ងន់ថា ចិននិងជប៉ុនត្រូវដោះស្រាយ បញ្ហាសមុទ្រ
 Hoa Tung ឲ្យសមស្របតាមរយៈកិច្ចសន្ទនានឹងប្រឹក្សាសំដៅធានាសន្តិភាព និង
ស្ថិរភាពនៅក្នុងតំបន់។
ថ្នាក់ដឹកនាំប្រទេសនានាជួបចរចារនៅខាងក្រៅសន្និសីទកំពូល G២០ - ảnh 1
ទិដ្ឋភាពនៃជំនួបចរចាររវាងប្រធានរដ្ឋចិនលោក Xi Jinping (ខាងឆ្វេង)​និង
នាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe (រូបថត៖AFP/TTXVN)

រីឯខ្លួនវិញ នាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe ឲ្យដឹងថា ជប៉ុនមានគោល
បំណងសហប្រតិបតិ្តការជាមួយចិន រួមវិភាគទានទៅក្នុងកំណើនសេដ្ឋកិច្ចសកល
ហើយពង្រឹងទំនាក់ទំនងមិត្តភាព។លោក Shinzo Abe ឯកភាពជាមួយប្រធានរដ្ឋ
លោក Xi Jinping ថា ប្រទេសទាំងពីរចាំបាច់ត្រូវបង្កើនកិច្ចសន្ទនាសំដៅទប់ស្កាត់
 ជំលោះនៅសមុទ្រ Hoa Tung។លោក Shinzo Abe ក៏បានឲ្យដឹងដែរថា ការដែល
 នាវារបស់ចិនមានវត្តមាននៅតំបន់ជុំវិញប្រជុំកោះជំលោះ Senkaku/Diaoyu បាន
ធ្វើឲ្យភាពតានតឹងកើនឡើង។
ប្រធានរដ្ឋចិនលោក Xi Jinping នាថ្ងៃទី៥ កញ្ញា ប្រកាសថា ចិនជានិច្ចកាលចាត់
ទុកបារាំងជាដៃគូយុទ្ធសាស្ត្រសំខាន់មួយ។ថ្លែងមតិនៅជំនួបចរចារជាមួយប្រធានា
ធិបតីបារាំងលោក Francois Hollande ក្រោយពីបញ្ចប់សន្និសីទកំពូលក្រុមខឿនសេដ្ឋ
កិច្ចអភិវឌ្ឍន៍និងកំពុងរីកចម្រើនជួរមុខលើពិភពលោក (G២០) នៅទីក្រុង Hangzhou
ប្រទេសចិននោះ ប្រធានរដ្ឋលោក Xi Jinping អះអាងថា ចិនត្រៀមខ្លួនជាស្រេចសហ
ការជាមួយបារាំងដើម្បីជំរុញកិច្ចសហប្រតិបតិ្តការជាក់ស្ដែងលើគ្រប់វិស័យ ក៏ដូចជា
បង្កើនការជួបប្រាស្រ័យប្រជាជននិងជំរុញខ្លាំងកិច្ចសហប្រតិបត្តិការក្នុងបញ្ហាអន្តរ
ជាតិ។រីឯខ្លួនវិញ ប្រធានាធិបតីលោក Francois Hollande ឲ្យដឹងថា បារាំងជានិច្ចកាល
គោរពទំនាក់ទំនងជាមួយចិន ហើយត្រៀមខ្លួនជាស្រេចបង្កើនកិច្ចសហប្រតិបតិ្តការ
ជាមួយចិនលើវិស័យជាច្រើនដូចជាកសិកម្ម ថាមពលនុយក្លេអ៊ែរ ទេសចរណ៍ និង
បរិស្ថានជាដើម។
នៅជំនួបជាមួយអធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel ប្រធានរដ្ឋលោក
 Xi Jinping អះអាងថា ចិនត្រៀមខ្លួនជាស្រេចរក្សាកិច្ចសហការយ៉ាងស្អិតរមួតជា
មួយអាល្លឺម៉ង់ដើម្បីរៀបចំប្រកបដោយជោគជ័យនូវសន្និសីទ G២០ នៅទីក្រុង
Hamburg នាឆ្នាំ២០១៧៕

ប្រតិកម្មទៅវិញ

ផ្សេងៗ